ព័ត៌មានទាន់ហេតុការណ៍៖

បបួលទៅផឹកស៊ី ចូលខារ៉ាអូខេ រួចប្រើល្បិចជូនទៅផ្ទះចាប់រំលោភបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានត្រូវជនល្មោភកាមប្រើល្បិច ឲ្យមិត្តភក្តិបបួលទៅញ៉ាំអាហារនៅត្រើយម្ខាង និងចូលច្រៀងខារ៉ាអូខេរួចប្រើល្បិចថា ជូននាងទៅផ្ទះហើយឌុបចូលផ្ទះសំណាក់ចាប់បង្ខំរួមភេទមិនបានសម្រេច ទើបដឹកបន្តទៅកន្លែងស្ងាត់ចាប់រំលោភបានសម្រេច ហើយគេចខ្លួនបាត់ស្រមោលតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកើតឡើង តាមបណ្តោយផ្លូវបឹងកក់ នៅចំណុចដីឡូត៍មួយកន្លែង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពដែលដឹងដំណើររឿងនេះ បានរៀបរាប់ថា ៖ ជនរងគ្រោះអាយុ២៩ឆ្នាំ បានអោយដឹងថា មុនពេលកើតហេតុខ្លួនបានស្គាល់មិត្តភក្តិស្រីម្នាក់ទៀត ទើបតែរយះពេល៣ខែតែប៉ុណ្ណោះ ខណៈមុនពេលដែលកើតហេតុ វេលាម៉ោង៩យប់ មិត្តភក្តិរបស់គាត់ជិះម៉ូតូកង់បីឥណ្ឌា មកយកនាង(ជនរងគ្រោះ) ទៅញាំអីនៅខាងត្រើយម្ខាង លុះពេលដែលញាំរួច ក៏បន្តទៅច្រៀងខារ៉ាអូខេ នៅម្តុំជ្រោយចង្វា ខណៈដែលច្រៀងចប់ ជនសង្ស័យម្នាក់នេះ បានប្រើល្បិចជូននាង(ជនរងគ្រោះ)ទៅផ្ទះដោយនិយាយថា ផ្ទះក្បែរគ្នា ដោយខ្លួន (ជនរងគ្រោះ)មិនមានម៉ូតូជិះផងនោះ ក៏ព្រមទៅជាមួយ រួចក៏ជិះម៉ូតូមួយគ្រឿងហុងដា ស្តុបពី ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HL-5880 ដែលជាម៉ូតូរបស់ជនល្មោភកាម ហើយបានជិះចូលក្នុងផ្ទះសំណាក់មួយកន្លែងនៅម្តុំផ្លូវទំនប់៧០ រួចបានចាប់ខាងស្រីបង្ខំមិនបានសម្រេច ។ ជនរងគ្រោះបា នស្រែកបង្កការភ្ញាក់ផ្អើលដល់សន្តិសុខផ្ទះសំណាក់ ហើយជនរងគ្រោះរត់ចេញក្រៅ ត្រូវបានជនសង្ស័យតាមលួងលោមឲ្យជិះម៉ូតូជាមួយ រួចដឹកចេញទៅម្តុំដីឡូត៍មួយកន្លែងនៅក្នុងប្លុកបឹងកក់ រួចធ្វើសកម្មភាពចាប់រំលោភបានម្តង ដោយប្រើអំពើហិង្សាទះកំភ្លៀងចំនួនមួយកំភ្លៀង ហើយធ្វើសកម្មភាពចាប់ផ្តួលនាងទៅដី និងធ្វើសកម្មភាពបង្ខំរំលោភបានសម្រេចតែម្តង ក្រោយធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ បានសម្រេចរួចមកជនសង្ស័យបានដឹកជនរងគ្រោះយកទៅទំលាក់ចោលនៅម្តុំDN ទើបបង្កការភ្ញាក់ផ្អើល ទៅដល់សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវតាមជនល្មោភកាមយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖