ខែហូបបួស រ៉ាម៉ាដន របស់សាសនឹកអិស្លាម គឺពលរដ្ឋត្រូវតែបរិភោគអាហារ Sahur នៅពេលព្រលឹប មុន ថ្ងៃរះ ហើយនៅពេល ថ្ងៃរះនោះពលរដ្ឋមិនអាច បរិភោគបានឡើយ ។ ដើម្បីជួយដល់ពលរដ្ឋ អនុវត្តវិន័យសាសនាឲ្យបានល្អបំផុត កម្លាំងទាហានអាកាស បានប្រើប្រាស់យន្តហោះចម្បាំង ហោះហើរនៅលើដំបូលផ្ទះពលរដ្ឋ ដើម្បីដាស់ឲ្យភ្ញាក់ពីដំណេកទាន់ពេលវេលា ។
ទាំងនោះ ជាវិធីសាស្ត្រ ដ៏ល្អបំផុតរបស់កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី និងជា ការហ្វឹកហាត់នៅពេលព្រលឹងរបស់កម្លាំងទាហាន ។
កម្លាំងទាហានអាកាសឥណ្ឌូនេស៊ី បានប្រកាសថា និងបញ្ជូនយន្តហោះចម្បាំង ចូលរួមសកម្មភាព ដាស់ពលរដ្ឋឲ្យភ្ញាក់ពីដំណេក ដើម្បីបរិភោគ អាហារ Sahur មុន ថ្ងៃរះ ក្នុង ខែហូបបួស របស់សាសនិកអ៊ី្លសាម (Ramadan)
កម្លាំងតាហានអាកាសឥណ្ឌូនេស៊ីបានប្រកាសថា យន្តហោះចម្បាំង និងហោះហើរ ដាស់ពលរដ្ឋ ធ្វោះឡើងនៅក្នុងទីក្រុងជាច្រើននៅលើ កោះជ្វា ក្នុងនោះ មានទីក្រុង Surabaya ,East Java , Surakarta , Klaten ,Sragen និង Yogyakarta ជាដើម ។
សារព័ត៌មាន Jakarta Post បានដកស្រងសម្តី លោក Sus M. Yuris អ្នកនាំពាក្យកម្លាំងទាហានអាកាសឥណ្ឌូនេស៊ីបានបញ្ជាក់ថា ភារកិច្ចរបស់ទាហានអាកាសនាពេលនេះនេះ គឺរក្សាទំនៀបទំលាប ដាស់ពលរដ្ឋ ភ្ញាក់ពីដំណេក ទាន់ពេលវេលាក្នុងពីធីបុណ្យ រ៉ាម៉ាដន ។
លោក Sus M. Yuris បញ្ជាក់ទៀតថា ការដាស់ពលរដ្ឋ ឡើងបរិភោគ អាហារ Sahur គឺជាភារិកច្ចរបស់ទាហាន និងជាការហ្វឹកហាត ហោះទាប បង្កើនសំឡែងខ្លាំង ដើម្បីដាស់ពលរដ្ឋ ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា នេះជាពេលវេលាសមស្របដើម្បីឲ្យក្រុមអាកាសយានិកហ្វឹកហាត ។ សកម្មភាពហ្វឹកហាត់ និងដាស់ប្រជាពលរដ្ឋឲ្យក្រោកឡើងពិសាអាហារពេលព្រឹកមុន ថ្ងៃរះចាប់ផ្តើម កាលពី ឆ្នាំ២០១៧ មកទល់ពេលនេះ៕