ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ ១១ខ្នងរងការខូចខាត ដោយគ្រោះធម្មជាតិ នៅស្រុកបាកាន ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ខ្យល់ព្យុះកន្រ្តាក់ បោកបក់យ៉ាងសាហាវ បណ្ដាលឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន១១ខ្នង រងការខូចខាត និងងាប់សត្វគោចំនួន ១ក្បាលផងដែរ ។

ហេតុការណ៍គ្រោះធម្មជាតិខាងលើ បានកើតឡើងនារសៀល ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុង ភូមិនានា នៃ ឃុំបឹងខ្នារ ឃុំអូរតាប៉ោង និង ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងរបាយការណ៍នគរបាល ស្រុកបាកាន នៅ ភូមិនានា នៃ ឃុំបឹងខ្នារ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ០៥ខ្នង រងការខូចខាតរបើកដំបូល ជញ្ជាំង និងដួលរលំ រួមទាំងរន្ទះបាញ់បណ្ដាលឲ្យងាប់សត្វពាហនៈ(គោ)ចំនួន ០១ក្បាលផងដែរ ស្របគ្នានោះនៅ ភូមិនានា នៃ ឃុំអូរតាប៉ោង ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៥ខ្នងទៀត រងការខូចខាតរបើកដំបូល ជញ្ជាំង និងដួលរលំដូចគ្នា ចំណែកនៅ ភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ស្រុកបាកានដដែល ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ០១ខ្នង ក៏រងការខូចខាងថែមទៀត ៕ បុឹម ពិន


ចែករំលែក៖