ខេត្តស្វាយរៀង៖ បុរសកម្មករសំណង់ម្នាក់ បានរងរបួសធ្ងន់ បាក់ជើងស្ដាំ ខណៈដែលជិះម៉ូតូ មិនប្រកាន់ស្តាំ មិនប្រុងប្រយត្ន័ បុកជាមួយរថយន្តបញ្ច្រាសគ្នាពេញទំហឹងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៦:០៥នាទីល្ងាច លើផ្លូវជាតិលេខ ២១៦ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលបង្កគ្រោះថ្នាក់មានឈ្មោះ អ៊ុំ សាភាត់ អាយុ ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ ចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ ទីវ សុធា អាយុ៤០ ឆ្នាំ មុខរបរ ប្រធាន មន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង រស់នៅភូមិំ បាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT7557 ក្នុងទិសដៅលើផ្លូវជាតិលេខ ២១៦ ហើយកីបានបុកជាមួយរថយន្តម៉ាក TACOMA ពណ៌ ទឺកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2B.5905 ក្នុង ទិសដៅពី់ លិចទៅកើត យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។
មធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគបាលក្រុងស្វាយរៀងដោះស្រាយក្រោយ ៕ យឹម សុថាន