ព័ត៌មានទាន់ហេតុការណ៍៖

ដំបូងថា​ អាមេរិក បារាំង វាយប្រហារច្រឡំ តែក្រោយមក ថាអ៊ីរ៉ង់ជាអ្នកនៅពីក្រោយ

ចែករំលែក៖

ការវាយប្រហារទៅលើនាវាដឹកទំនិញ និងប្រេងរបស់ប្រទេស អារ៉ាប់រួម កាលពីថ្ងៃទី​១២ ខែឧសភា បណ្តាលឲ្យនាវាទាំង​៤គ្រឿង ខូចខាតយ៉ាងដំណំ ។ នៅពេលហេតុការណ៍កើតឡើងភ្លាមៗ មានព័ត៌មានផ្សាយថា ជាការវាយប្រហារច្រឡំពីយន្តហោះចម្បាំងអាមេរិក និងបារាំង ។ ប៉ុន្តែក្រោយក្រុមអ្នកជំនាញអាមេរិក ទៅស្រាវជ្រាវនោះ ឃើញថា មានអ៊ីរ៉ង់ជាប់ពាក់ព័ន្ធនៅក្នុងហេតុការណ៍នោះទៅវិញ ​។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទាំងនោះ ជាសកម្មភាពរៀបចំឡើងដោយអាមេរិក ដើម្បីទម្លាក់កំហុសទៅលើប្រទេសអ៊ីរ៉ង់ ដូចអ្វីដែល អាមេរិកបានរៀបចំវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរីហើយ​ ទម្លាក់កំហុសទៅឲ្យ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាល់ អាសាដ។

តាមការវាយតម្លៃជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវអាមេរិក បង្ហាញឲ្យឃើញថា​ អ៊ីរ៉ង់ ឬ​ បក្ខពួករបស់អ៊ីរ៉ង់ ជាអ្នកវាយប្រហារទៅលើនាវាពាណិជ្ជកម្ម​៤ គ្រឿង ក្នុងនោះមានទាំងនាវាដឹកប្រេង របស់ប្រទេសអារ៉ាប់រួម UAE ​។

ការចោទប្រកាន់ខាងលើរបស់អាមេរិក នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹង​រវាងអ៊ីរ៉ង់ នឹងប្រទេសអារ៉ាប់​។ មន្ត្រីស្រាវជ្រាវអាមេរិក បានឲ្យដឹងថា នាវានីមួយៗ មានប្រហោង ធំៗដោយការបំផ្ទុះគ្រាប់បែក ។ ក្រុមអ្នកឯកទេសអាមេរិកបានទៅស្រាវជ្រាវ តាមសំណើរបស់ប្រទេស UAE ​ ។ មន្ត្រីស្រាវជ្រាវមិនបានបញ្ជាក់ពីលទ្ធផលផ្លូវការនៅឡើយទេ។

ក្នុងចំណោមនាវាទាំង​៤គ្រឿងរងការវាយប្រហារនោះ មាននាវាដឹកប្រេង​ អារ៉ាប៊ីសាអូឌីត​២គ្រឿង ​នាវា​ដឹកប្រេងបំពាក់ទង់ជាតិ ន័រវេយ​១គ្រឿង និង​នាវា UAE ​១គ្រឿង ។ នាវាទំាងអស់ រងការខូចខាតយ៉ាងខ្លាំង ដោយការវាយប្រហារកាលពីថ្ងៃទី​១២ ខែឧសភា​។

កន្លងមកអាមេរិកបានព្រមានពីគ្រោះថ្នាក់​ ដល់បណ្តានាវាដឹកទំនិញនៅក្នុងតំបន់​ ហើយអាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះ​​ និងយន្តហោះចម្បាំងជាច្រើនទៅកាន់ទីនោះ​។

ការលើកឡើងរបស់អាមេរិក គឺផ្ទុយពីព័ត៌មានពេលដំបូង ថា យន្តហោះច្បាំងអាមេរិក និង បារាំងបានវាយប្រហារច្រឡំលើនាវាដឹកទំនិញរបស់​UAE ​។​ ប៉ុន្តែក្រោយមក ក្រុមអ្នកស្រាវជ្រាវអាមេរិកថា អ៊ីរ៉ង់និងបក្ខពួកជាអ្នកវាយប្រហារទៅវិញ ។ ទាំងនោះជាការរៀបចំ ដើម្បីទម្លាក់កំហុសទៅលើប្រទេសអ៊ីរ៉ង់ ពីសំណាក់អាមេរិក​ឬ?៕


ចែករំលែក៖