ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត HILUX បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាក HILUX បើកលឿនបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ និងរងការខូចខាត២កង់ទៀត ចំណែករថយន្តរងការខូចខាតទៅមុខលែងរួច ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៩​ ខែឧសភា ​ឆ្នាំ២០១៩​ នៅចំណុចខាងលិចស្តុបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកទី២)​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក HILUX​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AA 2232 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុដោយសារ មើលមិនឃើញ ព្រោះរបាំងថ្មពុំមានចំណាំងផ្លាត និងងងិតផងនោះ ក៏រេចង្កូតទៅបុកក្បាលនាគពេញទំហឹងបណ្តាលឲ្យរងការខូចខាតដួលមួយកង់ចំណែក២កង់ទៀត ប្រេះស្រាំរងការខូចខាតដោយឡែករថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖