ខេត្តសៀមរាប៖ បុរសចំណាស់ម្នាក់ស្រវឹងខួប អន់ចិត្តនឹងកូនមិនឲ្យម៉ូតូជិះ លួចទៅធ្វើអត្តឃាតចងកខ្លួនឯង ស្លាប់ដោយគ្មានអ្នកណាដឹង ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រុមទី០៧ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឹប យឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិកើតហេតុខាងលើ (មូលហេតុ អន់ចិត្តនឹងកូន សុំសោម៉ូតូពីកូនមិនបាន) ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្ម ឬបទល្មើសអ្វីផ្សេងឡើយ រួចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី