ភ្នំពេញ៖ ស្រ្តីម្នាក់ ជាជនអនាថា ដើរដេកតាមសំយ៉ាប់ផ្ទះប្រជាពលរដ្ឋ ត្រូវបានគេប្រទះឃើញដេកស្លាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើលជាក់ស្តែង ។
ករណីមនុស្សដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ កែងនឹងផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះជាជនអនាថារស់នៅម្នាក់ឯង ហើយគាត់តែងតែដេកតាមសំយ៉ាបផ្ទះគេ ។ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែប្រទះឃើញគាត់ដេកស្លាប់ បង្កការភ្ញាក់ផ្អើលតែម្តង ។
ក្រោយកើតហេតុពលរដ្ឋបានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ដើម្បីទំនាក់ទំនងជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យ ទើបដឹងថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សពឲ្យទៅខាងសាលាសង្កាត់ផ្សារថ្មីទី៣ បញ្ជូនទៅតម្កល់ទុកនៅវត្តស្ទឹងមាន ដើម្បីបូជាតាមប្រពៃណី ៕ស រស្មី