ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ធ្វើអត្តឃាត ចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង៨និង២០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចទួលតាខេង ភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចថា សពឈ្មោះ ចាន់ វណ្ណ: (ហៅប្រុស) ភេទប្រុស អាយុ24ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងអញ្ចាញ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជាជាងភ្លើងក្រុមហ៊ុន អីុអឹុម បានមកស្នាក់នៅបណ្ដោះ អាសន្ន នៅភូមិ7មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះម៉ក់ សុភារិទ្ធ ភេទប្រុសអាយុ27ឆ្នាំ ត្រូវជាបងជីដូន មួយនឹងជនរងគ្រោះថា៖ ប្អូន គាត់ជាមនុស្សកំព្រារ ឪពុក ម្ដាយ មួយរយៈកន្លងមកនេះ ឃើញគាត់ចេះតែមានអារម្មណ៍រវើរវាយ និងសតិមិនសូវល្អ ដូចជានិយាយថា៖ ពីរបីថ្ងៃទៀតឪពុក ម្ដាយខ្លួននឹងមកយកទៅហើយ ជួនកាលពេលយប់អធ្រាត្រ គាត់បានដើរអង្គុយនៅឯវាលម្នាក់ឯង នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ៨ព្រឹក ពេលហូប បាយព្រឹករួចជនរងគ្រោះប្រាប់ថា ទៅរកទិញបារី បាត់មិនឃើញវិលមកវិញ។

សមត្ថកិច្ចថា ក្រោយទទួលព័ត៌មានខាងលើ កម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍រដ្ឋបាល និងក្រុមប្រឹក្សាឃុំមេភូមិ ចុះទៅដល់ទីកន្លែងកើតហេតុដើម្បីពិនិត្យ ទីកន្លែង កើតហេតុ និងសាកសព ។

ឆ្លងកាត់ការពិនិត្យលើដងខ្លួន ពុំមានស្លាកស្នាមអ្វីឡើយ ទើបសន្និដ្ឋានថា ការស្លាប់នេះ គឺដោយសារ ចងក សម្លាប់ខ្លួនឯងពិត ប្រាកដមែន រួចប្រគល់​សាកសពជូនក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖