ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៏ពីផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅយប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៩:៥០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨២-១៨៣ ស្ថិតនៅក្នុងភូមិសំរ៉ុងកណ្តាល ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើង រវាង ម៉ូតូ ០១គ្រឿងម៉ាក WINER ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វឿន វីន ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅ(ខេត្តព្រះសីហនុ-ភ្នំពេញ ) លុះដល់ចំណុចខាងលើបានបុកនិងម៉ូតូ ០១គ្រឿងម៉ាក Nex ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខតាកែវ1R-3579 បើកបរដោយឈ្មោះ បែន កុយ ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន ០២នាក់៖ ១-ឈ្មោះ ង៉ែត ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងឡាន មានទីលំនៅដូចអ្នកបើកបរ ២- ឈ្មោះ លីហ្សា ភេទ ស្រី អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅ ផ្ទុយគ្នា បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០១នាក់នៅនិងកន្លែងនិង រងរបួសមនុស្សចំនួន ០៣នាក់ស្រី ០១នាក់ ៖
១-ឈ្មោះ វឿន វីន អ្នកបើកបរម៉ូតូWINER ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
២-ឈ្មោះ បែន កុយ អ្នកបើកបរម៉ូតូ Nex រងរបួស ធ្ងន់ ។
៣-ឈ្មោះ ង៉ែត អ្នករួមដំណើរលើម៉ូតូNex រងរបួស មធ្យម ។
៤-ឈ្មោះ លីហ្សា អ្នករួមដំណើរលើម៉ូតូNex រងរបួស មធ្យម ។
អ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះគ្លីនិកវាលរេញ និងមិនទាន់ដឹងថាពេទ្យសង្គ្រោះបានឬយ៉ាងណានៅឡើយ ។ រីឯវត្ថុតាង ម៉ូតូចំនួន ០២គ្រឿងខូចខាតធ្ងន់ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ