ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបឈើអារជិត ១៥ម៉ត្រត្រីគុណ នៅក្នុងដែនសមត្ថកិច្ចមន្រ្តីបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កងកម្លាំងប្រដាប់ដោយអាវុធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រុករក និងប្រទះឃើញទីតាំងអារច្រៀកស្តុកឈើគ្មានលិខិតអនុញ្ញាតមួយកន្លែង នៅក្នុងព្រៃភ្នំជាដែនសមត្ថកិច្ចមន្រ្តីជំនាញបរិស្ថាន រួចចង្អុលបង្ហាញជូនកម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែង ដើម្បីបង្រ្កាប និងបន្តនីតិវិធី ។

ប្រប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការបានឲ្យដឹងថា កិច្ចបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចព្រៃភ្នំ(សាឡុង) ក្នុងដែនសមត្ថកិច្ចមន្រ្តីជំនាញបរិស្ថាន ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពខាងលើបន្តថា ការពិតប្រតិបត្តិការនេះ ចាប់ផ្ដើមធ្វើឡើងជិតមួយសប្ដាហ៍កន្លងមកហើយ ប៉ុន្តែដោយស្ថានភាពផ្លូវក្នុងព្រៃភ្នំតំបន់នោះមានផលលំបាកខ្លាំង ទើបនឹងដឹកជញ្ជូនចប់សព្វគ្រប់នៅថ្ងៃខាងលើ ជាលទ្ធផល៖ កម្លាំងរិបអូស និងចាប់យកវត្ថុតាងឈើអារប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល) និងលេខ២ សរុបប្រមាណចំនួន ១៤,០៤៤ម៉ែត្រត្រីគុណ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា វត្ថុតាងឈើទាំងអាស់ប្រមូលចាប់យក បច្ចុប្បន្ន ប្រគល់ទទួល និងរក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការមន្រ្តីបរិស្ថានឧឡានជាតិក្រវាញកណ្ដាល ៕ បុឹម ពិន


ចែករំលែក៖