ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់កាកសំណល់សង្រ្គាមជូនមន្រ្តីជំនាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលផ្នែកសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ធ្វើពិធីប្រគល់ទទួលកាកសំណល់សង្រ្គាម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជូនមន្រ្តីជំនា(ហេឡូត្រាស) ដើម្បីបញ្ជាសក្នុងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស.សត្វ ។

ពិធីប្រគល់ទទួលកាកសំណល់សង្រ្គាមខាងលើ ធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងធ្វើពិធីប្រគល់ទទួលខាងលើប្រាប់ថា កាកសំណល់សង្រ្គាម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រគល់ទទួលជូនមន្រ្តីជំនាញ(ហេឡូត្រាស)ចំនួន ០៤គ្រាប់ មានពីប្រភេទគឺ៖ ប្រភេទ ៦០មីលីម៉ែត្រចំនួន ០៣គ្រាប់ និងកន្ទុយគ្រាប់ប្រភេទ៨១មីលីម៉ែត្រ ចំនួន ០១ដើម ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ករណីពិធីប្រគល់ទទួលកាកសំណល់សង្រ្គាម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើ មិនមែនតែមួយលើកនេះទេគឺ៖ ច្រើនលើកកន្លងមកហើយ ដែលអាជ្ញាធរមានសមត្តកិច្ចយើង សហការល្អជាមួយប្រជាពលរដ្ឋក្នុងមួលដ្ឋាន ដែលពួកគាត់ភ្ជួរដីស្រែឬចំការប្រទះឃើញ ហើយកម្លាំងបន្តសហការធ្វើ ដោយមិនគិតអំពីការនឿយហត់ជានិច្ច ដើម្បីបញ្ចៀសឲ្យខាងតែបាន ពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស.សត្វ ៕ បុឹម ពិន


ចែករំលែក៖