ព័ត៌មានទាន់ហេតុការណ៍៖

Facebook ​ សម្តេច​​ ទៀ​ បាញ់​ ត្រូវ​គេ​ក្លែង​បន្លំ​ ដេីម្បី​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា​

ចែករំលែក៖

ភ្នំពេញ​៖ ​Facebook ​មួយ​ឈ្មោះ​ “Gro Angel”ដោយ​ដាក់​រូប​សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ ប្រកាស​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ។ ប៉ុន្តែ​ សម្តេច​ ទៀ​ បាញ់​ បាន​បដិសេធ​ ។

​បញ្ហា​នេះ​ ​សម្តេច​ ទៀ​ បាញ់​ ថ្លែង​នៅ​ថ្ងៃទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះថា​ “សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា គណនីហ្វេសប៊ុក (Facebook Account) ឈ្មោះ Gro Angel មិនមែនជា គណនីហ្វេសប៊ុក របស់ខ្ញុំនោះទេ”។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ រូប​នេះ​ បន្ត​ថា”ខ្ញុំមិនមានពាក់ព័ន្ធទៅនឹងរាល់ការផ្សព្វផ្សាយព័ត៌មានរបស់ គណនីហ្វេសប៊ុក ឈ្មោះ Gro Angel នេះឡើយ។ ហេតុដូច្នេះ សូមសាធារណជនជ្រាបជាព័ត៌មាន​”៕ ចេស្តា


ចែករំលែក៖