ព័ត៌មានទាន់ហេតុការណ៍៖

នារីជនជាតិចិនម្នាក់ ប៉ុនប៉ងធ្វើអត្តឃាត ដោយលេបថ្នាំ

ចែករំលែក៖

ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងដោយលេបថ្នាំ ត្រង់ចំណុចខាងមុខឱសថស្ថានយីហោ យូឃែរ កាលពីម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះលេខ១៧ ផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

មុនពេលកើតហេតុ គេបានឃើញនារីជនជាតិចិនវ័យក្មេងម្នាក់ មានវ័យជាង២០ឆ្នាំ បានជិះកង់បីឥណ្ឌា ១គ្រឿង មកឈប់ខាងមុខទីតាំងកើតហេតុ ដោយនាងបានមកអង្គុយ នៅលើកៅអីមួយខាងមុខហាងលក់ថ្នាំពេទ្យ ជាមួយនឹងទឹកមុខស្រពាប់ស្រពោន ហើយបាននិយាយទូរស័ព្ទ ជាមួយជនជាតិចិនដូចគ្នា ទំនងជាមានការឈ្លោះប្រកែកគ្នា ទើបដាក់ទូរស័ព្ទចុះ ពេលនោះ នាងក៏បានយកថ្នាំ ពីក្នុងកាបូបដៃរបស់នាង មកលេបជាច្រើនគ្រាប់តែម្តង។

មួយសន្ទុះក្រោយមកនាង ក៏មានសភាពទន់ខ្លួន ដោយឃើញសភាពមិនស្រួល អ្នកនៅក្បែរនោះ បាននាំគ្នារាយការណ៍ ប្រាប់សមត្ថកិច្ច ដែលកំពុងល្បាតជួយអន្តរាគមន៍ ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ ភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ២AZ-២៣៧០ ដោយមានបុរសជាជនជាតិចិនដូចគ្នាចំនួន៣ទៅ៤នាក់ មកដឹកពីកន្លែងកើតហេតុ យកទៅកាន់មន្ទីរពេទ្យបាត់ទៅ ៕ ជ្រោយពេជ្រ


ចែករំលែក៖