ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាអុកឡុក អ្នកលក់លតឆា ត្រូវមួយវែកបែកក្បាល ដេរ៣ថ្នេរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ដែលគេស្គាល់ជាទាហានផឹកស្រាស្រវឹងអុកឡុកអ្នកលក់លតឆា បង្កជាជម្លោះ ម្ចាស់លោតឆា ទ្រាំចិត្តមិនបាន ទាញវែកដាក់ បែកក្បាលឈាមហូរជោកប្រាណ ដេរ៣ថ្នេរ រីឯអ្នកលក់លតឆា ក៏ត្រូវរបួសជាំដៃ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខ វេទិកា សួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីសមត្ថកិច្ចថា៖ ភាគីអ្នកលក់លតឆា ឈ្មោះ គីម សីម៉ា (ហៅសេ) ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែកភាគីម្ខាងទៀត ដែលបង្កជម្លោះ ឈ្មោះ ឡុង ភក្តី ភេទប្រុស អាយុ ៣០ ឆ្នាំ រស់ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរទាហាន ។

ប្រភពបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនបង្ក ដែលគេស្គាល់ថា ជាទាហាន បានឈប់ទិញលតឆា ទាំងស្រាស្រឿងៗ ហើយបានយកស្រាទៅចាក់ចូលក្នុងខ្ទះលតឆា របស់ឈ្មោះ គឹម សីម៉ា ហៅ សេ ធ្វើឲ្យអ្នកលក់ឈ្មោះគឹម សីម៉ា ហៅសេ ខឹងសម្បា ក៏ឈ្លោះទាស់ពាក្សសំដីគ្នា រហូតឈានដល់អំពើហិង្សា ឈ្មោះ គឹម សីម៉ា ហៅសេ បានទាញវែកឆា វាយទៅលើក្បាលឈ្មោះ ឡុង ភក្តី មួយវែកឆា យ៉ាងដំណំ បណ្តាលឲ្យបែកក្បាល ហូរឈាមជោកប្រាណ ដេរ៣ថ្នេរ ចំណែកឈ្មោះ គឹម សីម៉ា ហៅសេ ក៏ត្រូវឈ្មោះឡុង ភក្តី ទាញកៅអីជ័រវាយតបមកវិញ របួសជាំដៃខាងឆ្វេង ខណៈនោះត្រូវអ្នកស្រុកបានចូលឃាត់ និងរាយការណ៍មកសមត្ថកិច្ចដើម្បីចុះទៅដល់កន្លែងកើតហេតុ ។

ទោះយ៉ាងណា ករណីខាងលើ នៅមិនទាន់ដឹងថាៈ ភាគីទាំងពីរបានការសម្របសម្រួលពីសមត្ថកិច្ចនោះទេ តែគេដឹងថា សមត្ថកិច្ចកំពុងតែសាកសួរ ៕ វណ្ណា


ចែករំលែក៖