ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ចេញពីហូបការ ស្រវឹងស្រា នឹកចង់រួមភេទ ជិះម៉ូតូកៀរម៉ូតូនារីរងគ្រោះដួល ហើយចាប់រំលោភបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់ក្រុមគ្រួសារនារីរងគ្រោះ ពាក់ពន្ធ័ករណីរំលោភសេពសន្ធវៈ ខណៈមកពីហូបការ នឹកចង់រួមភេទ ហើយជិះម៉ូតូកៀរផ្ដួលម៉ូតូនារីខាងលើ រួចចាប់រំលោភពាក់កណ្ដាលផ្លូវ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ឈ្មោះ ជុត វណ្ណដេត អាយុ២១ឆ្នាំ មុខរបរជាងផ្សាដែក រស់នៅភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកនារីរងគ្រោះអាយុ២០ឆ្នាំ ។

ប្រភពបន្តថា ជនសង្ស័យជិះម៉ូតូទៅចូលរួមកម្មវិធីមង្គលការអ្នកភូមិក្បែរភូមិគ្នា ដោយផឹកស៊ីរាំរែកយ៉ាងសប្បាយ លុះដល់វេលាម៉ោង១០យប់ ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ ជាមួយនារីរងគ្រោះ ដោយជិះម៉ូតូម្នាក់មួយគ្រឿង លុះបើកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែនឹកចង់រួមភេទ ក៏កៀរម៉ូតូរបស់នារីរងគ្រោះឲ្យដួល ហើយធ្វើសកម្មភាព រំលោភសេពសន្ធវៈតែម្ដង ។

ក្រោយពីរំលោភរួច ជនសង្ស័យក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញ ព្រឹកឡើងសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់ក្រុមគ្រួសារនារីរងគ្រោះតែម្ដង ។

បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិ៍ រដ្ឋបាលក្រោលគោ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖