ខេត្តសៀមរាប៖ ទើបតែបែកធ្លាយរឿងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការហួសចិត្តមួយ ចេះតែឆ្ងល់ម៉េចបានជាជនជាតិបរទេសចូលចិត្ត ហៅកូនស្រីទាំង២ ទៅបន្ទប់គាត់ម្ល៉េះ ដល់ពេលសួរដេញដោលកូនស្រី ទើបដឹងរឿង។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានឃាត់ខ្លួនបានជនបរទេសម្នាក់ភ្លាមៗ ក្រោយពីទទួលពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ ចោទប្រកាន់បុរសរូបនេះ ចាប់រំលោភលើកូនស្រីរបស់គាត់២នាក់ ដែលហេតុការណ៍ នៃការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
យោងតាមការឲ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យល្មោភកាមដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ CLINE RUGH JAMES ភេទប្រុស កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩០ ជនជាតិសហរដ្ឋអាមេរិក កាន់លិខិតឆ្លងដែន លេខ490634082 ។
ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ អាយុ ១២ឆ្នាំ និង អាយុ១៤ឆ្នាំ ។
ម្តាយក្មេងស្រីរងគ្រោះនិយាយថា មុនពេលកើតហេតុ ជនសង្ស័យបានជួបកូនស្រីរបស់គាត់ នៅតំបន់ផាប់ស្ទ្រីត បន្ទាប់មក ជនសង្ស័យរូបនេះ បាននាំកូនស្រីរបសគាត់ទៅកន្លែងដែលគេរស់នៅ ហើយបានឲ្យកូនស្រីរបស់គាត់លេងប្រដាប់ភេទ រហូតចេញទឹកកាម រួចឲ្យលុយ១២០ដុល្លារ ចែកគ្នា២នាក់ ។ ទង្វើរបស់ជនសង្ស័យរូបនេះ បានធ្វើមកលើកូនស្រីរបស់គាត់ចំនួន៣ដងមកហើយ ។
ម្តាយក្មេងស្រីរងគ្រោះបានបន្តថា ដោយសារទ្រាំនឹងទង្វើជនសង្ស័យរូបនេះមិនបាន ទើបនៅថ្ថៃទី១៨ ខែឧសភា ឆ្នាំ២០១៩ គាត់បានទៅដាក់ពាក្យបណ្តឹងនៅនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចុះអន្តរាគមន៍ ។ ក្រោយពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសសេររបាយការណ៍ជាលាយល័ក្ខអក្សរទៅលោកព្រះរាជអាជ្ញា ដើម្បីកោះហៅជនបរទេសមកសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានបដិសេធថា គ្រាន់តែបានស្គាល់ក្មេងស្រីទាំង២ និង ធ្លាប់ឲ្យលុយចាយតែប៉ុណ្ណោះ ។ ក្រោយពីសាកសួរចប់ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប អនុញ្ញាតឲ្យឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង១៦និង៣០នាទី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៩ តែបច្ចុប្បន្ន ក៏ស្ថិតនៅកន្លែងតុលាការដដែលមិនទាន់បញ្ជូនទៅណានៅឡើយ ៕ ប៊ុនរិទ្ធី