ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត០១គ្រឿងបើកថយក្រោយមិនប្រុងប្រយ័ត្ន បុកក្មេងស្រីម្នាក់ស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៧និង៤០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍០១កើតឡើងក្នុងបរិវេណ វត្តអូរចំណារ ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្ត០១គ្រឿងម៉ាក សាំយ៉ុងពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2Y 5610 (រថយន្តបើកថយក្រោយ) មិនប្រុងប្រយ័ត្នក៏បុកក្មេងស្រីម្នាក់ឈ្មោះ វ៉ន ស្រីពៅ អាយុ៤ឆ្នាំ មានទីលំនៅចំណុចកើតហេតុ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅ និងកន្លែង ។

បន្ទាប់ពីកើតហេតុ រថយន្តបានបើកគេចរហូតដល់ ឃុំព្រៃនប់ ទើបកម្លាំង នគរបាល ឃាត់ខ្លួនបានអ្នកបើកបររថយន្តឈ្មោះ មាន ចយ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ សង្កាត់ ចោមចៅខ ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាំយកទៅដោះស្រាយបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖