ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ពីនគរបាល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោងរំលងអធ្រាត្រ ស្ថិតនៅក្រុម ១១ ភូមិ. ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបគឿងញៀន ១ករណី ឃាត់បានជនសង្ស័យចំនួន២ នាក់ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី.១ ឈ្មោះ ផន វណ្ណឌី ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត ភូមិ.ត្រពាំងទាល ឃុំ ច្រេស ស្រុកជុំគីរី ខេត្តកំពត វត្ថតាងដកហូតបានពីខ្លូនជនសង្ស័យរូមមាន ម្សៅពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន១០កញ្ចប់ ទរស័ព្ទ ២ គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត ។ ទី ២ ឈ្មោះ នូវ ដាលីន ហៅក្រៅអាពីន ភេទស្រីអាយុ ២០ឆ្នាំ ជនជាតិខ្មែរ.មុខរបរចុងភៅ ទីកន្លែងកំណើត ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ