ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកអេស្កាវទ័រ បើកទាក់ខ្សែភ្លើង បាក់បង្គោលភ្លើងអស់២ដើម

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តដឹកអេស្កាវទ័រមួយគ្រឿង បើកទាក់ខ្សែភ្លើងទាញបាក់បង្គោលភ្លើងបំភ្លឺផ្លូវ អស់ចំនួន២ដើម ធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ​ឆ្នាំ២០១៩​ នៅចំណុចស្ពានលូទឹកស្អុយ​ តា​មបណ្តោយផ្លូវលេខ៣៣៦កែងផ្លូវ២៥១​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តហីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 3B 5678​ ដឹកអេស្កាវទ័រធ្វើដំណើរតាមបណ្តោយផ្លូវ៣៣៦​ ក្នុទិសដៅពីកើតទៅលិចដោយសារការដឹកខ្ពស់ពេកក៏ទាក់ និងខ្សែភ្លើងទាញបង្គោលភ្លើង ដែកបាក់អស់១ដើមចំណែកបង្គោលថ្មរងការបាក់បែក និងធ្លាក់ខ្សែភ្លើងរាយប៉ាយពេញផ្លូវ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញមកយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖