ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ ប្រហារជីវិតបុរស២នាក់ នៅស្រុកបរិបូរណ៍ កណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលវាលស្រែ ក្រោយពីរន្ទះបាញ់ចំ ក្នុងពេលដែលជនរងគ្រោះកំពុងតែឃ្វាលគោ និង ក្របីនៅឯស្រែ ។ ហេតុការណ៍តក់ស្លុតនេះ បានកើតឡើងកាលពីវេលាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅភូមិខ្សាច់ហាប ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ជនរងគ្រោះទាំងពីរនាក់ នេះ ម្នាក់ឈ្មោះ សាន ភេទប្រុស អាយុ៦៤ឆ្នាំ និង ម្នាក់ទៀតឈ្មោះ នៅ ភេទប្រុស អាយុ២២ឆ្នាំ ជនរងគ្រោះទាំងពីរនាក់នេះ រស់នៅមានទីលំនៅភូមិថ្នល់ ឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានទៅដេញក្របីរបស់ខ្លួន ដែលឃ្វាលចោលនៅដីចំការចិន ក្នុងទឹកដីខេត្តពោធិ៍សាត់ ពេលដែលទៅនោះ អាកាសធាតុ មេឃកាន់តែខ្មៅងងឹត និង មានភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ ។

ប្រភពបានបន្តទៀតថា ក្នុងពេលដែលមេឃកំពុងភ្លៀង គឺជនរងគ្រោះបានប្រញាប់ប្រញាល់ដើរបន្តទៅទៀត ក៏ត្រូវរន្ទះបាញ់ស្លាប់ទាំងពីរនាក់តែម្តង ។

សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ បន្ទាប់ពីបានធ្វើកោសល្យវិច័យរួចតាមបច្ចេកទេស និង បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដ ៕ ចន្ថា


ចែករំលែក៖