ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌដង្កោ ឃាត់ក្មេងទំនើងសិស្សសាលា បង្ហោះម៉ូតូ និង ដេញកាប់គ្នាជិត១០នាក់ យកមកអប់រំ

ចែករំលែក៖

ភ្នំពេញ៖ យុវជនវ័យក្មេងមួយក្រុមមានគ្នាជិត១០នាក់ ជាសិស្សសាលា ត្រូវកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់យកមកកាន់ប៉ុស្ដិ៍នគរបាលព្រៃស ដើម្បីអប់រំណែនាំឲ្យឈប់មកបង្ហោះម៉ូតូ និង ដេញវ៉ៃគ្នា បង្កអសន្ដិសុខក្នុងមូលដ្ឋាន និង រំខានប្រជាពលរដ្ឋ ។

ក្នុងប្រតិបត្តិការណ៍សមត្ថកិច្ចឃាត់ខ្លួនយុវជនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ៤ និង ១០ នាទីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរីពិភពថ្មី ផ្លូវលេខ ២៣ ភូមិប្រត១០នាកការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសន្ដិយាមក្នុងបុរីបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នៅចំណុចក្នុងបុរីពិភពថ្មី មានក្រុមក្មេងទំនើង២ក្រុមបានមកបង្ហោះម៉ូតូ និង ដេញវ៉ៃគ្នា ។

ប្រភពដដែលបានបន្ដទៀតថា សមត្ថកិច្ចបានឃាត់យុវជនដែលមានគ្នាជិត១០ខាងលើនេះក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ទៅការិយាល័យសន្ដិសុខប្រចាំក្នុងបុរី លុះដល់វេលាម៉ោងកើតហេតុខាងលើនេះខាងសន្ដិសុខក្នុងបុរីបានឃើញយុវជនខាងលើបានជិះម៉ូតូប្រដេញគ្នាក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកឃាត់យុវជនខាងលើដោយរកឃើញក្នុងកាបូបដាក់សៀវភៅមានកាំបិតប៉័ងតោមួយដើមផង ។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនយុវជនជិត១០ នាក់នោះក៏បាននាំយកទាំងម៉ូតូនិងមនុស្សទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីសួរនាំ និងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំ ទើបឲ្យត្រឡប់ទៅផ្ទះវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖