ខេត្តព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនដែលជាប់សង្សយ័ ក្នុងអំពើសម្លាប់ក្មេងប្រុស ស្រី២នាក់ បងប្អូននៅឃុំបិតត្រាង ស្រុកព្រៃនប់ កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាឃើញហើយ ខណៈដែលជននេះកំពុងរត់គេចខ្លួន ។
សមត្ថកិច្ចដដែលថា ជនជាប់សង្សយ័រូបនេះ ឈ្មោះ ឈឹម វិចិត្រ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ និងប្រកាសរកកិច្ចសហការពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឬអ្នកប្រទះឃើញជនជាប់សង្សយ័រូបនេះ នៅកន្លែងណាមួយ ដើម្បីនាំខ្លួនមកសាកសួរបន្ថែម ។
សូមបញ្ជាក់ថា ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មានអំពើឃាតកម្មកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្សយ័ថា ជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលឲ្យក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់ ក្នុងនោះក្មេងរងគ្រោះ ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ ទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ៕ ឆ្លាម សមុទ្រ