ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការ ពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ បានសំដែងក្តីសាទរចំពោះគណៈកម្មការ ដឹកនាំគ្រប់គ្រង ការងារហ្វឹកហ្វឺន ដែលខិតខំប្រឹងប្រែង រហូតបព្ចាប់វគ្គបំប៉នការងារ រដ្ឋបាល និងឋាន លេខា “វគ្គពិសេស”ឆ្នាំ ២០១៨ -២០១៩ ប្រកបដោយជោគជ័ យនាពេលនេះ ពិតជាទទួលបាន លទ្ធផលវិជ្ជមានរួម ចំណែកយ៉ាងសំខាន់សំដៅពង្រឹង សមត្ថភាពដល់កងទ័ពឱយមានវិជ្ជាជីវៈ ចំណេះដឹង ចំណេះធ្វើ យ៉ាងពិតបា្រកដ ក្នុងការទទួល ខុសត្រូវ បំពេញភារកិច្ចរបស់ខ្លួន ។
លោកនាយឧត្តមសេនីយ៍សំ វណ្ណថន ថ្លែងដូច្នេះ ក្នុងពិធីបិទ និងបីកវគ្គបំប៉នការងាររដ្ឋបាល និងឋានលេខា(វគ្គពិសេស) ប្រ ព្រឹត្តទៅ នៅសកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃ ព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ ។
លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការ ក្រ សួងការពារជាតិ និងជាប្រធានគណៈកម្មការដឹកនាំការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ប្រវត្តិសាស្ត្រយោធា និងសណ្តាប់ធ្នាប់បានឱយដឹងថា: អនុវត្តការងារ កំណែទម្រង់កងយោធព លខេមរភូមិន្ទ រយៈពេល ៥ឆ្នំា(២០១០-២០១០) និងទិសដៅអនុវត្តបន្ត៥ឆ្នាំ (២០១៥-២០១៩) និងផ្អែកតាម ផែនការហ្វឹក ហ្វឺន(ខ.ភ.ម) អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិជ្រើស រើស កម្មសិក្សាការី ចំនួន ១៥៥ នាក់មកពីស្ថាប័នកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ក្រសួងការពារជាតិ និងគ្រូឧទ្ទេសចំនួន ១៣ នាក់ សុទ្ធតែមានទេពកោសល្យ និងបទពិសោធន៍ ច្បាស់ លាស់ មកពីស្ថាប័នសីុវិល និង(ខ.ភ.ម) បង្កើនសមត្ថភាព ប្រសិទ្ធភាព យល់ដឹងលើការងារដ្ឋបាល លើកកម្ពស់គុណភាព សំដៅឱយមានប្រសិទ្ធ ភាពការងារ ទាំងក្នុងបច្ចុប្បន្ន និងទៅអ នាគត ដោយលើកយក មុខវិជ្ជា ចំនួន ១២ ដាក់ចូលក្នុងកម្ម វិធីសិក្សារយះពេល ១៥៣ ថ្ងៃ ស្មើ និង៥៣៥ម៉ោងត្រូវ និង ១០ខែ ។ សំរាប់វគ្គសិក្សាថ្មីបន្តទៀតបានជ្រើសរើស កម្មសិក្សាការី មិនលើស៣០០នាក់សិក្សារយះពេល ១១ខែ ។
មុខវិជ្ជាដែលត្រូវរៀនរួមមានៈ ការងាររដ្ឋ បាល និតិរដ្ឋធម្មនុញ្ញ ច្បាប់ និងអនុក្រិត្យពាក់ពាន់ ( ខ.ភ.ម) នីតិអន្តរជាតិសា ធារណៈ នីតិរដ្ឋបាលសាធារណៈ នីតិវិវាទរដ្ឋបាល រដ្ឋបាលទូទៅ ប្រព័ន្ធនីតិអា ស៊ាន នីតិពន្ធដារកម្ពុជា ហិរញ្ញវត្ថុសាធារណៈ ការងារគ្រប់គ្រងអង្គភាព ឋាន លេខា និងលំហាត់របៀប ៕ សុខដុម