ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង ទៅនឹងធ្នឹមផ្ទះ ចោលប្រពន្ធ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
បុរសដែលធ្វើអត្តឃាត មាន ឈ្មោះ រ័ត្ន សុខា ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ បានធ្វើអត្តឃាត (ចង.ក) សម្លាប់ខ្លួននឹងខ្សែនីឡុង ប៉ុនម្រាមដៃ ចងភ្ជាប់ជាមួយរ៉តដំបូលផ្ទះ ខណ:ប្រពន្ធទៅធ្វើការនៅក្រៅផ្ទះ ដែលប្រពន្ធឈ្មោះ អេត តាំងអ៊ី អាយុ ៥៤ឆ្នាំ។
ក្រោយកើតហេតុកម្លាំងផ្នែកជំនាញ ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាត (ចង.ក) ស្លាប់ខ្លួនពិតប្រាកដមែន គ្រាន់តែប្រពន្ធទៅធ្វើការក្រៅផ្ទះសោះ ប្ដីសម្រេចចិត្តធ្វើអត្តឃាតសា្លប់ភ្លាមៗយ៉ាងរន្ធត់ មានវិបត្តិផ្លូវចិត្ត រួចបានសរសេរសំណេរអក្សរពីរឃា្ល នៅលើខ្នងក្រដាស់ធៀបបុណ្យថា 《 សូមលាហើយៗ ពេលនេះអូនឈ្នះបងហើយ 》 សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ចន្ថា