ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបហុីយ៉ាន់ដាយ H1បើកបុកម៉ូតូហុងដា ឌ្រីម២០១៤ បណ្ដាលឲ្យរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក ​H1 មួយគ្រឿង បានបើកបុកម៉ូតូហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៤ ជិះឌុបគ្នា៤នាក់ បណ្ដាលឲ្យបួសធ្ងន់៣នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវលេខ១០៥ ក្នុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ H1 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-5209 ធ្វើដំណើរគ្នា៤នាក់ តាមបណ្ដោយផ្លូវ១០៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ត្រូវបានរថយន្តបង្កខាងលើបុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់៣នាក់ ស្រាលម្នាក់ ។ ​

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងមិនអាចសម្របសម្រួលគ្នានៅកន្លែងកើតហេតុបាននោះទេ ទើបសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖