ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិរុស្សីម្នាក់ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តសៀមរាប ៖ តាមប្រភពពីសមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថា មានករណីភ្ញាក់ផ្អើលមួយនៅវេលាម៉ោងប្រមាណ ១១ និង៣០នាទី ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ នេះដោយមានជនជាតិរុស្សីម្នាក់ធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងនៅចំណុចក្នុងបន្ទប់ផ្ទះ សំណាក់យីហោ ផេនសិន ឡដ ជាន់ទី២ ស្ថិតនៅ ភូមិ វត្តតំណាក់ សង្កាត់សាលាកំរើក ក្រុង- ខេត្ត សៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ KOVALEV VIKTOR ភេទប្រុស អាយុ៤០ ឆ្នាំ ជាជនជាតិរុស្សីកាន់លិខិតឆ្លងដែនលេខ៦៥ No ១៨៣១៦៤៥ចុះ ថ្ងៃទី១២-០៥-២០១៥ ជាជនអន្តោប្រវេសន៍ចូលមកប្រទេសកម្ពុជា តាមច្រកព្រលានយន្តហោះអន្តរជាតិ សៀមរាបកាលពី ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ ហើយបានមកជួលស្នាក់នៅផ្ទះសំណាក់យីហោ ផេនសិន ឡដ តែម្តង ។

បើយោងតាមការបំភ្លឺពីឈ្មោះ គឿន សុភាព ភេទស្រី អាយុ ១៩ ឆ្នាំត្រូវជាអ្នកសំអាតបន្ទប់បានឲ្យយើងដឹងថា នៅវេលាម៉ោង ១១ និង ៣០នាទី នាងខ្ញំបានឡើងទៅសំអាតបន្ទប់ភ្ញៀវនៅជាន់ទី ២ ( បន្ទប់ដេករួម) ស្រាប់តែឃើញភ្ញៀវប្រុស ជាជនរងគ្រោះ ចងកស្លាប់ បាត់ទៅហើយ នៅ និងបង្កាន់ដៃគ្រែហើយ ខណៈនោះគាត់ ក៏រត់ទៅ ហៅម្ចាស់ផ្ទះសំណាក់ឲ្យទៅជួយមើល និងដើម្បីទាក់ទងរាយការណ៍ទៅនគរបាលប៉ុស្តិ៍ សង្កាត់សាលាកំរើកឲ្យមកជួយពិនិត្យភ្លាមៗ ។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញឃើញថា សពជនរងគ្រោះបានយកខ្សែជរ័ប្រវែង ០២ម៉ែត្រ ទៅចងក និង បង្កាន់ដៃមេគ្រែកំពស់ ១.៨០ សង្ទីម៉ែត្រ សមត្ថកិច្ចជំនាញពិនិត្យផ្នែក ក មានស្នាមទ្រុតជោះប្រវែង២០ សង់់ទី ម៉ែត្រនៅក្រោម កគ្រាប់ពោនរាងជាអក្ស អុយ (U) ចំណែកឯក្បាល ខ្លួន អវ:យវ ពុំមានស្នាមមុតដាច់រលាត់បាក់បែកឆ្អឹងត្រង់ចំណុចណានោះទេ ។

តាមការសន្និដ្ឋានជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន )មែន ។

សាកសពឈ្មោះ KOVALEV VIKTOR តាមការស្នើសុំរបស់ស្ថានទូតរុស្សីប្រចាំនៅកម្ពុជាសមត្ថកិច្ចបានបញ្ជូនសពតាមរថយន្តក្លីនិកសឹង រិទ្ធីរ៉េតទៅដំកល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ( ពេទ្យរុស្សី ) រង់ចាំសាច់ញាតិមកទទួល ៕ ប៊ុនរិទ្ធី


ចែករំលែក៖