ភ្នំពេញ ៖ ស្របពេលខ្យល់មូសុងនិរតីចុះខ្សោយ ប្រទេសកម្ពុជានៅតែទទួលចំណែកពីប្រព័ន្ធសម្ពាធទាប ដែលកំពុងបន្តស្ថិតនៅលើតំបន់បឹងអាងទន្លេមេគង្គត្រង់ចំណុចព្រំប្រទល់ប្រទេសថៃ និងប្រទេសឡាវ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ។
យោងតាមការព្យាករ លក្ខណៈបែបនេះបង្ហាញឲ្យដឹងដូចខាងក្រោមនេះ
១-ចាប់ពី ថ្ងៃទី៣១ ខែឧសភា ដល់ ថ្ងៃទី ១ ខែមិថុនា ភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម នៅរាជធានីភ្នំពេញ និងបណ្ដា ខេត្តភាគខាងក្រោម ពិសេស ខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាម ។
២-ចាប់ពី ថ្ងៃទី ២ ដល់ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ ភ្លៀង និងចុះខ្សោយស្ទើរទូទាំងប្រទេស ។
៣-ចាប់ពី ថ្ងៃទី ៥ ខែមិថុនា ភ្លៀង និងបន្តធ្លាក់ និងមានភាពរាយប៉ាយបានល្អឡើងវិញ ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបន្តអំពាវនាវឲ្យប្រជាព លរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ៕សហការី