ភ្នំពេញ៖ បុរសម្នាក់ ព្រោះតែខឹងប្រពន្ធមិនទាន់រៀបការរស់នៅជាមួយគ្នាអស់រយះពេល៥ ឆ្នាំមកហើយ វាយកុងទ័រម៉ូតូបណ្តាលឲ្យស្រាំ ខឹងពេកវាយមួយដៃចំមុខ បណ្តាលឲ្យនាងសន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៥១ នៅចំណុចក្បែរសណ្ឋាគារសាន់វេ ស្ថិតនៅក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ និងស្ត្រីត្រូវជាគូស្នេហ៍ នឹងគ្នាតែមិន ទាន់បានរៀបការដោយខាងប្រុស បបួលទៅផ្ទះ តែនាងមិនព្រមទៅ ទើបបណ្តាលឲ្យទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ឈានទៅដល់វាយធ្វើបាបនារីរងគ្រោះ នៅកណ្តាលផ្លូវ រហូតដល់វាយមួយដៃចំកណ្តាលមុខ បណ្តាលឲ្យដួលសម្លប់ស្តូកស្តឹងនៅ នឹងកន្លែងកើតហេតុ ហើយរងរបួសហើបមុខមួយជំហៀងខាងឆ្វេង ។
បើតាមសំដីរបស់ខាងបុរសវិញ បានឲ្យដឹងថា មូលហេតុដែលគាត់វាយខាងស្រី មកពីខាងស្រីនោះពេលបបួលទៅផ្ទះអត់ព្រមទៅ ហើយស្រវឹងស្រានិយាយអត់ស្តាប់គ្នាទៀត រួចហើយមកវាយកុងទ័រម៉ូតូរបស់គាត់បណ្តាលឲ្យស្រាំ ទ្រាំមិនបានដាក់មួយដៃទៅ ។ ខាងប្រុសប្រាប់ថា ខ្លួនគ្មានបំណងវាយធ្វើបាបអីធ្ងន់ធ្ងរនោះឡើយ ពីព្រោះគាត់ និងខាងស្រីនោះ បានរស់នៅជាមួយគ្នាអស់រយះពេល៥ ឆ្នាំមកហើយ មិនបានរៀបការទេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានដឹងខ្លួនហើយជិះម៉ូតូគេចខ្លួនបាត់ ៕ ធឿនព្រែកជ័យ