ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត Camary បាឡែន បុកម៉ូតូម៉ាក Zoomer ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៏ពីសមត្ថកិច្ចឲ្យដឹងថា ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងជិត៦ល្ងាច នៅក្រុម៣០ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត ម៉ាកCamary បាឡែន ពណ៌ខ្មៅ ស្លាក លេខ ភ្នំពេញ 2P9689 និងម៉ូតូម៉ាក Zoomer ពណ៌ក្រហម+ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឡេង ថ ភេទ ស្រី អាយុ ៥៧ ឆ្នាំ ខ្មែរមុខរបរ លក់ដូរ រស់នៅ ក្រុម៣៤ ភូមិ៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

យោងតាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបើកម៉ូតូលឿនពេក ទៅបុកគូថរថយន្តហើយបោកក្បាលទៅនិងថ្នល់ស្លាប់តែម្តង ។

សមត្ថកិច្ចចូលរួមសោកស្តាយ រំលែកទុក្ខជាមួយក្រុមគ្រួសារសព និងស្នើសូមបង្កើនការប្រុងប្រយត្ន័ពេលបើកបរ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖