ព័ត៌មានទាន់ហេតុការណ៍៖

ហាង 85°C ដែលល្បីល្បាញនៅបររទេស បានលេចមុខជាផ្លូវការនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ហាង 85°C Bakery Café គឺជាហាងកាហ្វេនិងនំមួយដែលមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ហើយឥលូវនេះហាង85°C Bakery Caféកំពុងបោះជំហានមកកាន់អាស៊ីអាគ្នេយ៍ ជាពិសេសនោះគឺការបើកសម្ពោធជាផ្លូវការហាងដំបូងរបស់ខ្លួន ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជានេះផ្ទាល់ផងដែរ។

ហាង 85°C Bakery Café ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2003 នៅក្នុងប្រទេសចិន កោះតៃវ៉ាន់ ហើយការផលិតទាំងអស់គឺចេញពីអ្នកជំនាញៗលំដាប់ស្តង់ដាសណ្ឋាគារផ្កាយ៥។ លើសពីនេះទៅទៀតគឺ ហាង 85°Cមានកេរ្តិ៍ឈ្មោះលើទីផ្សារជាង១០ឆ្នាំ ពីរស់ជាតិ កាហ្វេ នំខេក និង នំបុ័ង ដ៏ឆ្ងុយឆ្ងាញ់ ទាំងនៅក្នុងស្រុក ក្រៅស្រុក និងតាមតំបន់នានា ហើយក៏បានទទួលស្គាល់ទាំងគុណភាពប្រកបដោយផាសុខភាព និង តម្លៃសមរម្យផងដែរ។

ជាមួយនឹងការបង្កើននូវគុណភាព និង វិសាលភាពនៃផលិតផល តាមទ្រឹស្តី「Think Globally . Act Locally」 ធ្វើអោយហាង 85°C ពង្រីកអាជីវកម្មរបស់ខ្លួនពីកោះតៃវ៉ាន់ដល់ចិនដីគោក សហរដ្ធអាមេរិច អូស្រ្តលី ម៉ាកាវ និង ហុងកុង ល។ល ហើយឥលូវនេះរសជាតិកាហ្វេ នំខេក និងនំបុ័ង ដែលទទួលស្គាល់ពីឆាកអន្តរជាតិបានមកដល់ប្រទេសកម្ពុជាយើងហើយ។សព្វថ្ងៃនេះ ហាង85°C មានដល់ ១០០០ជាង សាខាកនៅលើពិភពលោក ហើយឥលូវនេះត្រូវបាននាំចូលមកាន់ប្រទេសកម្ពុជាដំបូងបំផុតដោយក្រុមហ៊ុនBranding King Holdings ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។

លើសពីនេះទៅទៀត ការរចនារបស់ហាងគឺយកពណ៌ស និង ពណ៌ក្រហម ដើម្បីបង្ហាញភាពលេចធ្លោរបស់ហាង ម្យ៉ាងទៀត នៅខាងមុខហាងអាចអោយអតិថិជនមើលឃើញពីក្រៅទៅក្នុងហាងយ៉ាងច្បាស់ពីការផលិតដោយពោរពេញទៅដោយផាសុខភាព និង អនាម័យ ដែលជាអត្តសញ្ញានសកសម្យនឹងភាពល្បីល្បាញ។ ពិសេសជាងនេះទៅទៀតនោះគឺការរចនាដែលបំពាក់អេក្រង់ទូរទស្សន៍ 49 អ៊ីង នៅចំពីមុខ ដើម្បីបង្ហាញពីភេសជ្ជៈ នំខេក និងនំបុ័ងគ្រប់មុខ រួមទាំងកម្មវិធីពិសេសៗជាច្រើនទៀត ទាំងអស់នេះអាចអោយអថិជនងាយស្រាល ហើយក៏ជាការកម្សាន្តអារម្មណ៍ នៅពេលដែលកំពុងឈប់ចាំភ្លើងចរាចរណ៍ផងដែរ ។

មានកម្មវិធីពិសេសជាច្រើនដែលត្រូវបានផ្តល់ជូនអតិថិជននាឱកាសដំបូងនៃការបើកដំណើរការជាផ្លុវការនេះ។ Branding King នឹងពង្រីកអាជីវកម្មបន្ថែមដោយការបង្កើនសាខា 85°C កាន់តែច្រើនឡើងៗ សម្រាប់រយៈពេលពីរ ទៅ បីឆ្នាំខាងមុខ លើសពីនេះទៅទៀត យើងក៏សង្ឃឹមថានឹងផ្ដល់ជូនអតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់នូវ រសជាតិនំបុ័ង នំខេក កាហ្វេ និងភេសជ្ជៈ ឆ្ងាញ់ៗផ្សេងជាច្រើនទៀត ៕ វឌ្ឍនា


ចែករំលែក៖