ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនបុករថយន្តពីក្រោយ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖យុវជនម្នាក់សង្ស័យស្រវឹងជិះម៉ូតូឡើងស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តហាយឡែនឌ័រ ពីក្រោយពេញទំហឹងបោកក្បាល នឹងកញ្ចក់របួសហូឈាមស្រោចខ្លួន ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់​ ថ្ងៃទី៣ ខែមិថុនា​ ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ AS 9230 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១​ ក្នុងទិសដៅពីជើងទៅត្បូង​ ហើយបានឡើងស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកឃ្លីក​ ពណ៌ស លាយខ្មៅ​ ពាក់ស្លាកលេខ សៀមរាប​ 1P 5250 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន សង្ស័យស្រវឹង ក៏បុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសហូរឈាមស្រោចខ្លួន ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅង្គ្រោះភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖