ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា មានករណីរខ្យល់កន្រ្ដាក់១លើក កាលពីវេលាម៉ោង៧:២០នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិដង្ហិត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ បណ្ដាលឲ្យរបើកដំបូល និងដួលរលំផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នង និងសាលារៀនចំនួន០១ខ្នង ។
សមត្ថកិច្ចបានឲ្យដឹងថា ១-ម្ចាស់ផ្ទះឈ្មោះប៉ិន យុន ភេទប្រុស អាយុ ៣៤ឆ្នាំ ប្រពន្ធឈ្មោះ ឡាន សុផល អាយុ ៣៣ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដារ ប្រក់ស័ង្កសី ខូចខាត ដួលរលំទាំងស្រុង
២- ម្ចាស់ផ្ទះឈ្មោះ មាស ឈឿន ផ្ទះទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើ ខូចខាត របើកដំបូង ។
៣-ម្ចាស់ផ្ទះឈ្មោះកា រ័ត្ន ផ្ទះទំហំ ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ខូចខាត របើកដំបូល ។
៤-ម្ចាស់ផ្ទះឈ្មោះ សួស វង្ស ភេទ ប្រុស ផ្ទះទំហំ ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ខូចខាត របើកដំបូល ។
៥- ម្ចាស់ផ្ទះឈ្មោះ សៅ រ៉ោន ភេទស្រី ផ្ទះទំហំ៥ម៉ែត្រគុណនឹង៦ ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ខូចខាត របើកដំបូល ។
៦- សាលារៀនមួយខ្នងទំហំ ៨ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីសុីម៉ងត៍ប្រក់ក្បឿង ខូចខាត របើកដំបូល ។
៧-ម្ចាស់ផ្ទះឈ្មោះព្រំ ហាវ ភេទ ស្រី ផ្ទះទំហំ ៨ម៉ែត្រគុណនឹង៧ម៉ែត្រ ធ្វើអំពីឈើប្រក់ ក្បឿង ខូចខាត របើកដំបូល ។
៨-ម្ចាស់ផ្ទះឈ្មោះ សួស រួន ភេទប្រុស ផ្ទះធ្វើអំពីឈើប្រក់ក្បឿង ទំហំ ៨ម៉ែត្រគុណនឹង៧ម៉ែត្រ ខូចខាត របើកដំបូង ។
៩-ម្ចាស់ផ្ទះឈ្មោះ មាស ជឿន ភេទ ប្រុស ផ្ទះទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ខូចខាត របើកដំបូងទាំងស្រុង ។
១០-ម្ចាស់ផ្ទះឈ្មោះ ឡុង អ៊ុន ភេទ ប្រុស ខូចខាត របើកដំបូង ។
១១-ម្ចាស់ផ្ទះឈ្មោះ ម៉ម កាន ភេទប្រុស ផ្ទះទំហំ ៩ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ខូចខាត របើកដំបូល ។
១២-ម្ចាស់ផ្ទះឈ្មោះ ស្រី វឿន ភេទប្រុស ផ្ទះទំហំ ៦ម៉ែត្រគុណនឹង៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ខូចខាត របើកដំបូង ។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកំណត់ហេតុ និងរាយការណ៍ ៕ ប៊ុនរិទ្ធី