ព័ត៌មានទាន់ហេតុការណ៍៖

Vietjet បញ្ចេញយុទ្ធនាការ «ហោះ​ហើរ​ដើម្បី​​ក្តី​ស្រឡាញ់-បង្ហាញ​​​​ពី​​ការ​ប្រែ​​​ថ្មី​​​នា​រដូវក្តៅ​របស់​អ្នក​»

ចែករំលែក៖

ក្នុង​ផ្នែក​មួយ​នៃ​យទ្ធនាការ «ហោះ​ហើរ​ដើម្បី​​ក្តី​ស្រឡាញ់-បង្ហាញ​​​​ពី​​ការ​ប្រែ​​​ថ្មី​​​នា​រដូវក្តៅ​របស់​អ្នក​» ក្រុមហ៊ុន​​អាកាស​ចរណ៍​ Vietjet នឹង​ផ្តល់​សំបុត្រ​ហោះហើរ​បែប​សន្សំ​សំ​ចៃ​ដ៏អស្ចារ្យ​ចំនួន​៤០​ម៉ឺន​សន្លឹក ដែល​មាន​តម្លៃ​​ចាប់​ពី​ ០ (សូន្យ) ដុល្លារ​អាមេរិក អំឡុង​ពេល​នៃ​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ ចាប់​ពី​​ថ្ងៃ​ទី​៥ ដល់​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ ។

ដើម្បី​ស្វាគមន៍​រដូវ​ក្តៅ​ដ៏រំភើប ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet ក៏​រៀប​ចំ​សកម្ម​ភាព​បែប​កម្សាន្ត​ជា​ស៊េរី​ជា​បន្ត​បន្ទាប់ជា​ច្រើន​​ផងដែរ ក្នុង​យុទ្ធនា​ការ «ហោះហើរ​ដើម្បី​ក្តីស្រឡាញ់-បង្ហាញ​ពី​ការ​​កែ​ប្រែ​ថ្មី​​នា​រដូវក្តៅ​របស់​អ្នក» ជា​មួយនឹង​ការ​ផ្តល់​ជូន​សបុត្រ​​ហោះ​ហើរ​រាប់​លាន​សន្លឹក​មាន​តម្លៃ​ចាប់​ពី​ ០ ដុល្លារ ដើម្បី​ធ្វើ​ដំណើរ​ទូ​ទាំង​​អាស៊ី​។ ជា​មួយ​គ្នា​នេះ អ្នក​ដំណើរ​អាច​ស្លៀក​ពាក់​ជា​តួ​ថ្លុក (Cosplay) នៅពេល​ដែល​ធ្វើ​ដំណើរ​នៅលើ​យន្ត​ហោះ Vietjet ចាប់​ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ទទួល​បាន​កា​ដូ​ពិសេស​ៗ​ជាច្រើន​។

សំបុត្រ​ក្នុង​ប្រមូ​សិន​នេះ នឹង​ត្រូវ​ផ្តល់​ឲ្យ អំឡុង​ពេល​នៃ​ម៉ោង​មាស ពោល​គឺ​​នៅចន្លោះ​ម៉ោង​១២:០០ ថ្ងៃ​ត្រង់ និង​ម៉ោង​២:០០ រសៀល (UTC+7) សម្រាប់​រាល់​ផ្លូវ​ហោះ​ហើរ​អន្តរ​ជាតិ​ទាំងអស់ ពី​ទីក្រុង​សៀម​រាប ទៅ​ទី​ក្រុង​ហា​ណូយ និង​ទៅ​កាន់​​គោល​ដៅ​ជាច្រើន​ទូ​ទាំង​ប្រទេស​វៀត​ណាម ក៏ដូច​ជា​ផ្លូវ​អន្តរ​ជាតិ​ផ្សេង​ៗ ទៅកាន់កោះ​បាលី (ឥណ្ឌូនេស៊ី)/​ ទីក្រុង Seoul, Busan, Daegu (កូរ៉េ​ខាង​ត្បូង)/ទីក្រុង Kaohsiung, Taipei, Taichung, Tainan (តៃ​វ៉ាន់)/ហុង​កុង/សិង្ហ​បុរី/បាង​កក ភូកេត ឈាង​ម៉ៃ (ថៃ)/គូ​ឡា​ឡាំ​ពួ (ឥណ្ឌូនេស៊ី)/យ៉ាំង​ហ្គោន (មីយ៉ាន់​ម៉ា)/តូក្យូ អូ​សា​កា (ជប៉ុន) ក៏ដូច​ជា​ផ្លូវ​ហោះហើរ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​​ទាំង​អស់​ទាំងក្នុង និង​មក​ពី​ប្រទេស​។ ពេល​វេលា​នៃការ​ធ្វើ​ដំណើរ​សម្រាប់​សំបុត្រ​ក្នុង​ប្រមូ​សិន​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​។ ការ​ទូ​ទាត់​ប្រាក់​អាច​ដំណើរ​ការ​បាន​យ៉ាង​ងាយ​ស្រួល​ជាមួយ​នឹង​កាត​ឥណពន្ធ និង​ឥណ​ទាន​អន្តរ​ជាតិ ក្នុងនោះ​រាប់ប​ញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union​។

នេះ​គឺ​ជា​​ឱកាស​ដ៏ពិសេស​មួយ​សម្រាប់​គ្រប់​គ្នា ក្នុងការ​បំភ្លេច​​រាល់​កង្វល់​ ​​របស់​​ខ្លួន និង​​ទទួល​យក​ភាព​​រីក​រាយ​ផ្សេង​ៗ​។ ក្រុមហ៊ុន Vietjet លើក​ទឹក​ចិត្ត​ឲ្យ​រាល់​អ្នក​ដំណើរ​ទាំង​អស់​​ភ្លក្ស​រស​ជាតិ​នៃ​បរិយា​កាស​ដ៏រំភើប​នេះ និង​ផ្លាស់​ប្តូរ​​​ខ្លួន​ឯង​ឲ្យ​ចូល​ក្នុង «ការ​កែ​ប្រែ​ថ្មី​នា​រដូវក្តៅ» របស់​ខ្លួន នៅមុន​ពេល​​ធ្វើ​ដំណើរ​ទៅ​កាន់​ជើង​មេឃ​ថ្មី ដើម្បី​​ស្គាល់​ពិភព​លោក​ឲ្យ​កាន់​តែ​ច្បាស់​។ យុទ្ធនាការ​នា​រដូវក្តៅ​នេះ ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​សម្រាប់​អ្នក​ដែល​​ចូលចិត្ត​ទទួល​យក​បទពិសោធ​ធ្វើ​ដំណើរ និង​ចង់​ចាក​ចេញ​ពី​ទី​តាំង​របស់​ខ្លួន និង​ចាប់​ផ្តើម​រស់​នៅ​ក្នុង​សុបិន​​ដែលអ្នកធ្វើ់ដំណើរកម្សាន្តចង់បាន៕ វឌ្ឍនា


ចែករំលែក៖