ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវកៅស៊ូជាច្រើនខ្សែ រងការខូចខាត ដោយសាររថយន្តធំៗ ដឹកអាចម៌ដីលើសទម្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ពលរដ្ឋរស់នៅតាមដងផ្លូវកៅស៊ូ នៅខាងជើងស្ពានមេម៉ាយ សង្កាត់ប៉ៃលិន បានរិះគន់អាជ្ញាធរ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ មិនចាត់វិធានការចំពោះរថយន្តធំៗដឹកដី និងរថយន្តដឹកខ្សាច់ លើសទម្ងន់បានបើកមិនទើសក្បាលអាណា បានបើកបរកិនផ្លូវកៅខ្ទេច កើតជាសំបុកមាន់ ។

ប្រភពព័ត៌មានពីពលរដ្ឋនៅរស់តាមដងផ្លូវខាងជើងស្ពានមេម៉ាយបានឲ្យដឹងថា: រាល់ថ្ងៃពួកគាត់បារម្មណ៍ខ្លាច បងប្អូនធ្វើដំណើរឆ្លងកាត់ ខ្លាចមានគ្រោះថ្នាក់ចរាចណ៍ ដោយសាររថយន្តធំៗដឹកដី និងដឹកខ្សាច់បើកលើសទម្ងន់បណ្ដាលឲ្យបែកផ្លូវកៅស៊ូ ១កន្លែងខូចខាតខ្ទេច / ពួកគាត់រិះគន់បន្តថា: រថយន្តដឹកអាចម៌ដី និងដឹកខ្សាច់គ្មានគម្របគ្របលើរថយន្តទាំងនោះទេ រថយន្តដឹកដី ដឹកអាចម៌ពីស្ទឹងតារាប យកមកចាក់ដីអ្នកមានអំណាចម្នាក់ នៅខាងជើងផ្សារប៉ាហ៊ីចំងាយ៤០០ម៉ែត្រជាង រថយន្តដឹកដីទាំងនោះ មន្ត្រីជំនាញពាក់ព័ន្ធមិនហ៊ានក្អកជាមួយទេ ពីព្រោះគេអាងខ្នងនៅពីក្រោយ រថយន្តដឹកខ្សាច់ក៏អីចឹងដែរ គេបណ្ដែតបណ្ដោយឲ្យដឹកចូលក្រុងយ៉ាងរលូន ។

បើតាមភ្នាក់ព័ត៌មានបានទូរស័ព្ទទៅប្រធានមន្ទីរសារធាណការខេត្តប៉ៃលិន កាលពីថ្ងែទី០៤ ខែមិថុនា ឆ្នាំ២០១៩ លោកបានទទួលទូរស័ព្ទតបថា: លោកមិនបានដឹងទេ ចាំទូរស័ព្ទឲ្យជំនាញចុះទៅពិនិត្យមើល និងណែនាំរថយន្តទាំងនោះ ៕ ស សារ៉េត


ចែករំលែក៖