ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឈប់លើចិញ្ចើមផ្លូវ មិនដាក់ស្លាកសញ្ញា បណ្ដាលឲ្យម៉ូតូមួយគ្រឿងបើកបុករបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកបរម៉ូតូ បានបុកគូថរថយន្តពីក្រោយ ដែលឈប់លើចិញ្ចើមផ្លូវមិនដាក់ស្លាកសញ្ញាពេញមួយទំហឹង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ២១ និង ៤០ នាទី នៅលើកំណាត់ផ្លូវជាតិ លេខ ២១ ចំណុចគល់ស្ពានឆ្លងទន្លេបាសាក់ត្រើយខាងលិច ស្ថិតនៅក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ សាំង ម៉េង ស៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកធនាគារ ក្រេឌីដ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូ ម៉ាកហុងដា ឌ្រីម ធុនសេ ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE- 9864 រីឯរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A -1081 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្តហ៊ីយ៉ាន់ដាយខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏ឈប់លើចិញ្ចើមផ្លូវ ដោយពុំដាក់ស្លាកសញ្ញាដើម្បីឲ្យដឹងនោះទេ ខណៈនោះក៏មានម៉ូតូមួយគ្រឿង បើកបរដោយជនរងគ្រោះខាងលើ ធ្វើដំណើរស្របទិសជាមួយរថយន្ត ក៏បានបុកគូថរយន្តពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍ស្រុកទទួលបានព័ត៌មានករណីខាងលើនេះ ភ្លាមនោះ ក៏ចុអអន្តរាគមន៏ ត្រួតពិនិត្យ រួចវាស់វែងកសាងឯកសារយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី។

តាមការបញ្ជាក់របស់ករណីនេះ គឺបង្កឡើងដោយរថយន្តខាងលើ ឈប់ចត លើទ្រូងផ្លូវមិនដាក់ស្លាកសញ្ញា ៕ ស្អាងជ័យ


ចែករំលែក៖