ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌសែនសុខបន្តបញ្ជួនជនសង្ស័យ៧នាក់ទៀត ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខបន្តបញ្ជួនជនសង្ស័យចំនួន៧នាក់ ទៅតុលាការ ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់នីតិវិធីសាកសួរ ។

មន្ត្រីជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ​ជនសង្ស័យទាំង០៧នាក់ខាងលើ គឺពាក់ព័ន្ធនឹងករណីប្រើប្រាស់ប្រើប្រាស់គ្រឿងញៀន១ករណីមានមនុស្ស២នាក់, ករណីលួច១ករណីមានមនុស្ស២នាក់ និងករណីឆបោក១ករណីមានជនសង្ស័យ៣នាក់ សរុបទាំងអស់មានជនសង្ស័យ០៧នាក់ ។

នគបាលខណ្ឌសែនសុខ បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ច បើសិនបងប្អូនដឹងថា មានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលា​ ៕ តុង សីហា


ចែករំលែក៖