ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន២នាក់ វាយគ្នាដោយប្រើកាំបិត និងដបស្រារហូតឈាមស្រោចចូលខ្លួន ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិន ៣នាក់ បានយកដបស្រាវាយទៅលើជនជាតិចិន២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្លឹបសោន ស្ថិតនៅម្តុំទូតរុស្សុី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុមានបុរសជនជាតិចិន ២នាក់ បានដើរមកដល់ចំណុចក្រោយក្លឹបសោន លុះមកដល់ចំណុចកើតហេតុ មិនមានមូលហេតុអី ក៏បុរស២នាក់នេះ បានយកដបស្រាមកវាយក្បាល និងចាក់ភ្លៅលើបុរសជនជាតចិនម្នាក់ផ្សេងទៀត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ សាក្សីបន្តថា ភ្លាមជនជាតិដៃដល់២នាក់នោះ ប្រុងរថយន្តដឹកជនរងគ្រោះ ប៉ុន្តែមានប្រជាពលរដ្ឋស្រែកផ្អើលឆោឡោនោះ ក៏ជនបង្កជាតិចិន២នាក់ ឡើងរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ក្រហម រត់គេចខ្លួនបាត់ បន្សល់តែជនរងគ្រោះរត់ពេញផ្លូវរកគេជួយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបានហៅរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ៕ ជ្រោយពេជ្រ


ចែករំលែក៖