ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលច្រកទ្វារអន្តរជាតិសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង ២០ និង១០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពីបទចាប់ឃុំឃាំងឬបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ ។
សមត្ថកិច្ចបានឲ្យដឹងថា ពិរុទ្ធជនរូបនេះឈ្មោះ LYU FEIFEI ភេទ ប្រុស កើត ថ្ងៃទី ១០ កញ្ញា ១៩៨៧ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ E៥៧៥៦៦៩៨០ ។
ការឃាត់ខ្លួនពិរុទ្ធជនរូបនេះគឺអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាប លេខ ៧២ ដចជ ១៩ ចុះ ថ្ងៃទី ២៩ មេសា ២០១៩ ពីបទ ចាប់ឃុំឃាំងឬបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងគោលដៅជំរិតយកទ្រព្យសម្បត្តិ ប្រព្រឹត្តិកាលពី ថ្ងៃទី ១២-១៣ ខែ កក្កដា ឆ្នាំ ២០១៨ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
បច្ចុប្បន្នពិរុទ្ធជនរូបនេះត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ។
លោកឧត្តមសេនីយ៍ ជា គឹមសាន បានឲ្យដឹងនៅព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនសង្ស័យ និងបន្តបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នាព្រឹកនេះ ៕ ប៊ុនរិទ្ធី