ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យ៨នាក់ តែងធ្វើសកម្មភាពលួចឆក់កាបូបយ៉ាងសកម្ម ក្នុងក្រុងសៀមរាប រួចបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានខាតខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធឆក់កាបូបយ៉ាងសកម្មនៅក្នុងក្រុងសៀមរាប ដោយមានការយកចិត្តទុកដាក់ ពីលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្ត និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរៈសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ សហការជាមួយកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រុងសៀមរាប កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាកំរើក បានប្រើវិធានការត្រួតពិនិត្យរដ្ឋបាលចំហរ និងស្រាវជ្រាវ ស៊ើបអង្កេត យើងកំណត់មុខសញ្ញាអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) និងឈានដល់ការឃាត់់ខ្លួនជាក់ស្តែងចំនួន០៨នាក់៖

សមត្ថកិច្ចបន្តថា ជនសង្ស័យ ១.ឈ្មោះ សេង ស៊ីហ្គិច ភេទប្រុស អាយុ១៨ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (គ្មានសារធាតុញៀន) ។ ២.ឈ្មោះ សេង ចេន ភេទប្រុស អាយុ១៧ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប (គ្មានសារធាតុញៀន) ។ ៣.ឈ្មោះ កែវ គង្គា ហៅអាឆាលី ឬអាជើងទា ភេទប្រុស អាយុ១៧ ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (គ្មានសារធាតុញៀន) ។ ៤.ឈ្មោះ ប៊ន បុត្រា ភេទប្រុស អាយុ១៧ ឆ្នាំ ទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (គ្មានសារធាតុញៀន) ។ ៥.ឈ្មោះ តាវ យីតុង ភេទប្រុស អាយុ១៦ ឆ្នាំ ទីលំនៅភូមិទ្រាក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (គ្មាសារធាតុញៀន) ។ ៦.ឈ្មោះ ហម និមល ហៅយ៉ា ភេទស្រី អាយុ១៧ ឆ្នាំ ទិលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (មានសារធាតុញៀន) ។ ៧.ឈ្មោះ ណាង សុខហេង ភេទប្រុស អាយុ១៥ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (មានសារធាតុញៀន) ។ ៨.ឈ្មោះ ឡាំ រស្មី ហៅអាម៉ី ភេទប្រុស អាយុ១៥ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (គ្មានសារធាតុញៀន) ។

សមត្ថកិច្ចដកហូតវត្ថុតាង រួមមានម៉ូតូ ធ្វើសកម្មភាពចំនួនបីគ្រឿង៖ ១.ម៉ាកហុងដាហ្ស៊ូមមឺអ៉ិច ស៊េរី ឆ្នាំ២០១៨ ពណ៌សលាយក្រហម កាំរាយកង់ស្ព័រ ពាក់ស្លាកលេខ សៀមរាប1AB.6745, ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី ឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1B.1474, ម៉ូតូម៉ាកហុងដាអាយខុន ស៊េរី ឆ្នាំ២០០៨ ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ បន្ទាយមានជ័យ1G.1339 និងកុំព្យូទ័រយួរដៃមួយគ្រឿង ម៉ាកLennovo ពណ៌ខ្មៅ និងសម្ភារមួយចំនួន ។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងបានឆ្លើយសារភាពថា បានលួចឆក់កាបូប នៅថ្ងៃមិនចាំ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង០០នាទី ចំណុចកែងផ្លូវបំបែកសាលា កូស្មូ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខស៊ុបនាគ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី នៅចំណុចផ្លូវកូម៉ៃ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ចំណុចមុខខារ៉ាអូខេព្រីមមៀ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទី ខាងលិចស្ពាននាគ១០០ម៉ែត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ និង០០នាទី ថ្ងៃត្រង់ ចំណុចហួសកន្លែងត្រួតពិនិត្យសំបុត្រចាស់ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ និង០០នាទី ថ្ងៃត្រង់ ចំណុចផ្លូវកូម៉ៃហួសផ្លូវបត់ចូលខារ៉ាអូខេញឹក ប៊ុនឆៃ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២២ និង០០នាទី ចំណុចមុខហាងថតរូបសាកលលោក ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ពុំចាំម៉ោង ចំណុចខាងជើងរង្វង់មូលមុខគ្រុឌទៅព្រលានយន្តហោះប្រហែល២០០ម៉ែត្រ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

លោក ឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការរង ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យទាំងអស់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយកាលព្រឹក ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៩នេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖