ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចអំពាវនាវរកសាច់ញាតិសាកសពបុរសម្នាក់ ករណីឃាតកម្ម

ចែករំលែក៖

ខេត្តបាត់ដំបង-ខេត្តពោធិ៍សាត់ ៖ ការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចបានកើតឡើង ខណៈប្រទះឃើញសាកសពបុរសម្នាក់ក្នុងស្រះទឹកមួយកន្លែង ដែលត្រូវគេសង្ស័យថា ជាករណីឃាតកម្ម ។ សមត្ថកិច្ចបានអំពាវនាវរកសាច់ញាតិជនរងគ្រោះ ដែលមានភិនភាគដូចក្នុងរូបភាព ។

ហេតុការណ៍ប្រទះឃើញសាកសពក្នុងស្រះទឹកខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពី ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងរកាឈ្មោល ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ដែលទទួលបានរបាយការណ៍របស់កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដើម្បីជួយផ្សព្វផ្សាយរកសាច់ញាតិ សាកសពឃើញថា សាកសពនេះ ជាករណីឃាតកម្ម ។ បន្ទាប់សមត្ថកិច្ចស្ថាប័នជំនាញសហការចុះពិនិត្យ និងស្រាវជ្រាវ យកវត្ថុតាង ជុំវិញកន្លែងកើតហេតុ ៕ បុឹម ពិន


ចែករំលែក៖