ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលត្រមូង នៃអធិការដ្ឋាននគរបាលស្រុកមេមត់ កាលពីម៉ោង៣និង៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានចាប់ឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធការជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៨ ។
មន្ត្រីនគរបាលស្រុកមេមត់ឲ្យដឹងថា ជនត្រូវចោទឈ្មោះ វឿន វ៉ាន់ឌី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំ នៅភូមិខ្នងក្រពើលិចឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
មន្ត្រីនគរបាលស្រុកមេមត់បន្តថា ការចាប់ ឃាត់ខ្លួនជននេះ គឺធ្វើឡើងដោយយោងតាមដីកា លេខ៩១ចុះថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ចេញដោយលោកស្រី នូ ចន្ទសុគន្ធា ចៅក្រមស៊ើមសួរ អមសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួខពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃាត់ និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីបំពេញបែប បទបញ្ជូនទៅតុលាការចាត់ការតាម នីតិវិធី ៕ វណ្ណៈ