ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសហគ្រិនឆ្នើមវ័យក្មេង១២រូប ដើម្បីប្រកួតវគ្គផ្តាច់ព្រ័ត្រនៅដើមខែកក្កដា

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) បានរកឃើញសហគ្រិនឆ្នើមចំនួន១២រូប ដើម្បីឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅដើមខែកក្កដាខាងមុខនេះ ។ ការប្រកាសត្រូវានធ្វើឡើងកាលពីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នេះនៅឯសណ្ឋាគារហ៊ីម៉ាវារីក្រោមការដាក់ពិន្ទុយ៉ាងល្អិតល្អន់ពីគណកម្មការ ។

សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា(JCI) សាខាមេគង្គ និងសមាគម សហគ្រិនវ័យក្មេងកម្ពុជា(YEAC) បានសហការរៀបចំកម្មវិធី «បទបង្ហាញអាជីវកម្មជាសាធារណៈ» របស់សហគ្រិនវ័យក្មេងដែលជាប់វគ្គជម្រុះ ។

សហគ្រិនឆ្នើមទាំង១២រូបនោះ ត្រូវបានប្រកាសបន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ សហគ្រិនទាំង១២រូបរួមមាន៖ទី១ លោក នួន រិទ្ឋីមកពីក្រុមហ៊ុន Khmer Foundation Appraisal Co.,Ltd ។ ទី២ លោក ហេង ហុកឆាយមកពីក្រុមហ៊ុន Prima OCS Co., Ltd ។ ទី៣ អ្នកស្រី ប៊ុន ចាន់និមលមកពី Sastra Media Co., Ltd ។ ទី៤ កញ្ញា ឃុន ពិសីមកពី Career Finder ។ ទី៥ លោកស្រី ណុប ចិន្តាមកពីក្រុមហ៊ុនWLG Electronic Co., Ltd ។ ទី៦ លោក ឆន គីមពិជេដ្ឋមកពីក្រុមហ៊ុនMekong Valley Co., Ltd ។ ទី៧ លោក សួន ប៊ុនថងមកពីLight Bridge School Co., Ltd ។ ទី៨ លោក ឡុង សុភ័ក្រមកពីក្រុមហ៊ុន Sopheaklong Supplier Co., Ltd ។ ទី៩ កញ្ញា ណាម ចំណាមមកពី Melvin Dentist Care ។ ទី១០ លោកស្រី ញឹម សុរីដាមកពី De Lotusia Enterprise ។ ទី១១ លោក ប៊ុន ផាកមកពីក្រុមហ៊ុនCamazoon Co., Ltd និងទី១២ អ្នកស្រី ប៉ុង លីមសានមកពីFirst Womantech Asia Co., Ltd ។

សហគ្រិន១២រូប បានជាប់ជ័យលាភី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយ ពីបានធ្វើបទបង្ហាញ នឹងមានឱកាសឈាន ទៅដណ្តើមពានរង្វាន់ប្រចាំឆ្នាំ នៅវគ្គផ្តាច់ព្រ័ត្រដើមខែកក្កដាខាងមុខនេះ ។ កម្មវិធីនេះក៏ទទួលបាន នូវសន្ទុះនៃការចូលរួមពីបេក្ខជន ដែលជាសហគ្រិន នៅតាមបណ្តាខេត្តមួយចំនួនធំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងកណ្តាល ។ តាមរយៈកំណើននៃការចូលរួម ពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បានសបញ្ជាក់ការ អំពីការរីកចម្រើន នៃ សហគ្រិនភាព នឹងការកើនឡើង នៅប្រភេទនៃអាជីវកម្មផ្សេងៗ ដែលបានតែកំពុងនឹងចាក់ ឬចូលទៅក្នុងសង្គមកម្ពុជាផងដែរ៕ វឌ្ឍនា


ចែករំលែក៖