ព័ត៌មានទាន់ហេតុការណ៍៖

លួចដែកម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចដែក ដែលម្ចាស់ទុកធ្វើសម្ភារផ្សេងៗ ខណៈកំពុងលើកដាក់រទេះ ក៏ត្រូវម្ចាស់មកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង ១០ និង ១០ នាទី ព្រឹក​ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចដីវាល ផ្លូវបេតុង ក្រុមទី៤ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ គិត វណ្ណា ហៅអាម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅមិនប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ជា សុង ហ៊ុន ភេទប្រុស អាយុ 33ឆ្នាំ មុខរបរ យោធា រស់នៅផ្ទះលេខ២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ នៅមុនពេលកើតហេតុជនរងគ្រោះបានទទួលព័ត៌មានថា មានគេលួចដែករបស់គាត់ដែលទុកធ្វើសំភារះផ្សេងៗ ពេលនោះ ជនរងគ្រោះ មកដល់ចំណុចកើតហេតុ ក៏អង្គុយចាំមើល មួយសន្ទុះក្រោយមក បានឃើញជនសង្ស័យ អូសរទេះមកដល់កន្លែងដែក ដែលជនរងគ្រោះ ទុក ហើយបានធ្វើសកម្មភាព លើកដាក់រទេះ អូស របស់ខ្លួន ក៏ត្រូវជនរងគ្រោះឃាត់ខ្លួន ជនសង្ស័យ រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីជួយធ្វើអន្តរាគមន៍តែម្តង ។

ពេលនោះ សមត្ថកិច្ចទៅដល់ ក៏បានធ្វើការនាំខ្លួនជនសង្ស័យ មកប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ តែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានកសាងសំណុំរឿង បញ្ជូនទៅ ផ្នែកជំនាញនៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ​


ចែករំលែក៖