ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូទៅជួបសង្សារនៅឯកោះពេជ្រ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នាបីនាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូរួចជិះគេចខ្លូនដោយសុវត្ថិភាព ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ កែងនឹងផ្លូវឌួងងៀប៣ មុខការ៉ាស់សាំង លីមឡុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះទី១៖ ជាម្ចាស់ម៉ូតូមានឈ្មោះខំ សុជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររោងចក្រ ស្នាក់ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យមានស្រុកកំណើតភូមិក្រសាំង ខ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងរបួសដៃស្តាំម្ខាង ។ ទី២ មិនស្គាល់អត្តសញ្ញាណនោះទេ បានរងរបួសក្បាលចង្គង់ជើងឆ្វេង ។
តាមសម្តីជនរងគ្រោះបានប្រាប់ឲ្យ ដឹងថា មុនកើតរូបគាត់មានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងមួយគ្រឿង ម៉ាកសង់បិុចជិះគ្នាពីរនាក់ និងមួយគ្រឿងទៀត ដែលជនសង្ស័យប្លន់យកទៅបាត់ម៉ាក ហុងដា ឌ្រីមសង់ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាខ ឧ. មានជ័យ 1D-7992 ចេញពីម្តុំវង្វង់មូលចោមចៅគោលបំណងទៅជួបសង្សារនៅកោះពេជ្រ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកប៊ីត មិនចាំស្លាកលេខបានមកពីក្រោយរួចធ្វើសកម្មភាពធាក់ម៉ូតូរបស់ពួកគាត់ឲ្យដួលអូសជាច្រើនម៉ែត្រ បណ្តាលមានរងរបួសផងដែរ ។ ចំណែកជនសង្ស័យក៏បានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ក៏មានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះមកដល់ចំណុចកន្លែងកើតហេតុដោយឲ្យជនរងគ្រោះចង្អុលបង្ហាញនៅចំណុចទីតាំងកើតហេតុរួចសមត្ថកិច្ចប្រាប់ថា នៅក្នុងសង្កាត់ចៅមចៅ១ទើបសមត្ថកិច្ចខណ្ឌសែនសុខបានទំនាក់ទំនងទៅសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ១ឲ្យមកយកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ