ខេត្តសៀមរាប៖ ជារឿយៗរថយន្ដដឹកដីបានបង្កគ្រោះថ្នាក់ចរាចរណ៍ បុក និងកិនមនុស្សស្លាប់ ដោយសារតែបើកបរក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្ន និងបើកបរចេងក្នុងស្ថានភាពគ្រោះថ្នាក់ បង្កឲ្យអ្នករួមដំណើរតាមដងផ្លូវរងគ្រោះថ្នាក់ជាបន្ដបន្ទាប់ ជាក់ស្ដែង រថយន្តហ៊ីយ៉ាន់ដាយ បើកលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ ក្នុងទិសដៅស្របគ្នា តាមបណ្ដោយផ្លូវជាតិលេខ៦ បណ្តាលឲ្យកិនមនុស្សស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចបាឲ្យដឹងថា រថយន្តដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ SR 0119 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកបរពីជើងទៅត្បូង បានបុកជាមួយម៉ូតូម៉ាក ហុងដា ស៊េរី7 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D-1284 បើកបរដោយឈ្មោះ រឿន រ៉ន ភេទប្រុស អាយុ១៦ឆ្នាំ ភូមិគោកត្រាច ឃុំបាគង បណ្តាលឲ្យស្លាប់ស្លាប់ នៅនិងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ចំណែករថយន្តបង្ក ត្រូវសមត្ថកិច្ច ចុះវាស់វែងយកទៅរក្សាទុក នៅប៉ុស្តិ៍ ចំណែកសាកសព ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ប្រជាពលរដ្នបានសំណូមពរដល់ស្នងការនគរបាលខេត្តសៀមរាបគួររឹតបន្ដឹងច្បាប់ចរាចរណ៍ឲ្យបានតឹងរឹង ជាពិសេសក្រុមរថយន្ដដឹកដី ដែលតែងតែបង្កឲ្យមានគ្រោះថ្នាក់ដល់ពលរដ្នដែលធ្វើដំណើរជាញឹកញាប់ ៕ ប៊ុនរិទ្ធី