ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ទី១៣ ខែមិថុនា នេះ តុលាការ សម្រេចចោទប្រកាន់ជនសង្ស័យ១៧នាក់ក្នុងចំណោមជាង៤០០នាក់ ពាក់ព័ន្ធគ្រឿងញៀននៅក្លិបលុច្យសារី ជាផ្លូវការ ។
អ្នកនាំអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថ្លែងតាម Telegram ថា “ ក្រោយពីបានទទួល និងពិនិត្យសំណុំរឿងព្រមទាំងសាកសួរចម្លើយលើជនសង្ស័យចំនួន១៧ នាក់ ចប់សព្វគ្រប់ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ ជួញដូរសារធាតុញៀនដោយខុសច្បាប់ សម្រួល និងចាត់ចែងអោយប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ រក្សាទុកសាំរធាតុញៀនដោយខុសច្បាប់ និងបទ សមគំនិត តាមមាត្រា៤០ មាត្រា៤២ និងមាត្រា៤៤ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនជនល្មើស និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី” ។
របាយការណ៍ពីសមត្ថកិច្ច បង្ហាញថា ជនសង្ស័យទាំង១៧នាក់ មានជនជាតិវៀតណាម៥នាក់ ផងនោះ រួមមាន ៖
-ទី១ ឈ្មោះ QUYEN KIM CHINH ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក
-ទី២ ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក និងនាំភ្ញៀវចូលបន្ទប់
-ទី៣ ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងក្លឹបឌីស្កូ
-ទី៤ ឈ្មោះ NGUYEN PHUOC ANH ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាគណនេយ្យករ
-ទី៥ ឈ្មោះ LE HUNG KIEN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់
-ទី៦ ឈ្មោះ NGUYEN TUAN DUONG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់
-ទី៧ ឈ្មោះ ទូត សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់
-ទី៨ ឈ្មោះ ឡាង សាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់
-ទី៩ ឈ្មោះ អុល សុរតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១០ ឈ្មោះ សុង ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១១ ឈ្មោះ អៀង ញ៉ាវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១២ ឈ្មោះ ស៊ុ សុភ័ន្ត ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៣ ឈ្មោះ ផេង សំណាង ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៤ ឈ្មោះ ណែត សាយ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៥ ឈ្មោះ ឈាន សុថា ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៦ ឈ្មោះ ទុយ ភ័ស ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
– និងទី១៧ ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ ។
សូមបញ្ជាក់ថា មនុស្សជាង៤០០នាក់ ដែលបង្ក្រាបបានក្នុង លុច្សសារី ក្លិប ខណ្ឌដូនពេញ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា កន្លងទៅ ត្រូវបានមជ្ឈដ្ឋានជាច្រើន ចាត់ទុកថា នេះជាការបង្ក្រាបទ្រង់ទ្រាយធំលើកទី២ហើយ បន្ទាប់ពីមជ្ឈមណ្ឌលកម្សាន្ត Rock របស់អ្នកឧកញ៉ា គិត ធាង គឺ លុច្សសារី ក្លិប ។
ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំចុះបង្ក្រាបផ្ទាល់ នឹងស្រាវជ្រាវ វែកមុខរកមេខ្លោងឱ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ចេស្តា