ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពុំមានករណីបើករថយន្តចូលក្បួនថ្នាក់ដឹកនាំនោះទេ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឺកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩នេះថា ពុំមានករណីបុរសម្នាក់បានបើករថយន្តចូលក្បួនថ្នាក់ដឹកនាំនោះទេ ។

លោកវរសេនីយ៍ឯក​ សែម​ គន្ធា​ នាយការិយាល័យចរាចរណ៍ផ្លូវគោក​បានឲ្យដឹងថា​ ពុំមានការបើករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ​ ដោយនៅវេលាម៉ោង៥ព្រឹក​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក​ ដែលរៀបចំសណ្តាប់ធ្នាប់​នៅតាមដងផ្លូវ​ និងសម្រួលចរាចរណ៍ជូនគណៈប្រតិភូជាតិ​ អន្តរជាតិ​ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ​ បានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ​ 2AZ-5242​ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន​ ហើយរ៉េចង្កូតពេញផ្លូវ​ ទើបក្រុមអន្តរាគមន៍ចរាចរចណ៍ល័ត​ តាមឃាត់រថយន្តនោះដើម្បីឃាត់ខ្លួន​អ្នកបើកបរ និងជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ​ កម្លាំងនគរបាលបានឃាត់រថយន្តនោះបាន នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី​ ជិតរោងចក្រមិថុនា ក្នុងខណ្ឌសែនសុខ​ ។​

បន្ទាប់ពីឃាត់ខ្លួនបានហើយ តាមការត្រួតពិនិត្យរួចបានបង្ហាញឲ្យឃើញថាបុរសម្នាក់នោះ ពិតជាមានសារជាតិស្រវឹងពិតប្រាកដមែន រួចក៏បញ្ជូនទៅកាន់ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តនីតិវិធីច្បាប់ ។ ដូច្នេះសូមសារព័ត៌មានមួយចំនួួនមេត្តា​ ស្វែងរកព័ត៍មានឲ្យបានច្បាស់លាស់​ គ្រប់ជ្រុងជ្រោយ​ និងពិតប្រាកដជាមុនសិនមុននិងបង្ហោះ​ជាសាធារណៈ ព្រោះវាអាចធ្វើឲ្យមហាជនមានការយល់ច្រឡំ ៕ស តារា


ចែករំលែក៖