ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​ស្ទឹង​ហាវ​ បង្ក្រាប​បទល្មើស​ចែកចាយ និងលក់គ្រឿងញៀន​​ ឃាត់​ខ្លួន​ មនុស្សប្រុស ស្រី ចំនួន​​២នាក់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅ​រសៀល ម៉ោង​១២:៣០​នាទី​ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩​ សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទឹង​ហាវ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក​ រស់​ កី​ អធិការ​នគរបាលស្រុកស្វឹងហាវ ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ​ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ បានបង្រ្កាប​បទល្មើស​គ្រឿងញៀន​១ករណី ស្ថិតនៅក្រុម​ទី​១៣ ភូមិ៤ ឃុំទំនប់រលក​ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយ​ឃាត់ខ្លួនជនសង្ស័យប្រុស​ ស្រី​ចំនួន​២នាក់៖

ជនសង្ស័យឈ្មោះ ឆៃ សុវណ្ណារ៉ា ភេទប្រុសអាយុ២៩ឆ្នាំ មាន​ទីលំនៅ​សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឈ្មោះ ម៉េត សុភណ្ឌ័ ភេទស្រី អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ វត្ថុតាងមាន៖ ​ម្សៅក្រោមព៌ណសថ្លាសង្ស័យ ជាសារធាតុញៀន ចំនួន២កញ្ចប់ធំ, កញ្ឆារ ១ កញ្ចប់តូច​ និង​ឧបករណ៍​សម្រាប់ប្រើប្រាស់​ជក់​គ្រឿងញៀន មួយចំនួន ។

លោករស់ កី​ អធិការ​នគរបាល​ស្រុក​ស្ទឹង​ហាវ​បាន​បញ្ជាក់​ថា៖ ជន​ទាំង​ពីរ​នាក់​ គឺជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ផ្ទាល់​តែម្តង​ ។ បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖