ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់គ្រឿងញៀនដល់កម្រិត យកកាំបិតដេញចាក់គេឯងត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ដោយសារតែការឈ្លក់វង្វេងប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កអុកឡុកតាមផ្លូវ បន្ទប់ជួល ផ្អើលប្រជាពលរដ្ឋ ភ័យខ្លាច ថែមទាំង បោកក្បាលនឹងជញ្ជាំងបែកហូរឈាមជោគកក្លាក់ សមត្ថកិច្ចចុះទៅចាប់ឃាត់ សម្រេចដាក់ខ្នោះ ដៃជើង ដើម្បីការពារសុវត្តិភាព ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនបែកថ្នាំ ដើរថ្មើរជើងមកដល់ចំណុចខាងលើ ចាប់បុរសអ្នកលក់ធ្យូងម្នាក់បោក ពលរដ្ឋជួយ រត់គេចខ្លួន ហើយជនខាងលើ យកបានកាំបិត ពីផ្ទះពលរដ្ឋ ដេញកាប់ ប្រជាពលរដ្ឋ តាមផ្លូវ ផ្ទះជួល ភ័យលស់ព្រលឹង ខ្លាចគ្រោះថ្នាក់ ស្រែឡូឡា បោកក្បាលនឹងជញ្ជាំងផ្ទះដោយខ្លួនឯង បែកហូរឈាមកក្លាក់ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ ចាប់ឃាត់ទម្រាំបាន សម្រេចមានតែដាក់ខ្នោះដៃ ជើងជាបណ្តោះអាសន្នសិន ដើម្បីធានាសុវត្តិភាព ។

ជនបែកថ្នាំខាងលើ សមត្ថកិច្ចចាប់ឃាត់ រង់ចាំ អាជ្ញាធរ ទំនាក់ទំនងទៅ មន្ទីរសង្គមកិច្ចយកទៅ មណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ជៀសវាងដើរអុកឡុកតាមទីសាធារណៈ ៕ សុខាសែនជ័យ


ចែករំលែក៖